ការិយាល័យ​បោះ​ឆ្នោត​ចំនួនពីរ​ត្រូវ​ប្រើដំរី និង​ឧទ្ធម្ភាគចក្រ ដើម្បី​ដឹកជញ្ជូនសម្ភារៈបោះឆ្នោត​

  • 2018-07-27 08:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិ​រៀបចំការបោះ​ឆ្នោត​ហៅ​កាត់​ថា​​ គ.ជ.ប បាន​សម្រេច​ប្រើ​ឧទ្ធម្ភាគចក្រ និង​ដំរី​សម្រាប់​ដឹក​ជញ្ជូនសម្ភារៈទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី។

(រូបភាព៖មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)

មន្ទីរព័ត៌មាន​ខេត្ត​មណ្ឌលគិរីសរសេរលើទំព័រហ្វេសប៊ុក​របស់​ខ្លួននារសៀលនេះថា គ.ជ.ប នៅ​ថ្ងៃនេះ​បានដឹក​ជញ្ជូន​សម្ភារៈ​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​មួយកន្លែង​ក្នុង​ ភូមិអន្រ្ទង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ការ​ដឹក​ជញ្ជូនតាម​ឧទ្ធម្ភាគចក្រ​នេះ​ទំនងជា​ការដឹកជញ្ជូន​តាម​ផ្លូវ​គោកមានការ​លំបាក។

ដូចគ្នានេះ​ដែរ ដោយសារតែស្ថានភាព​ផ្លូវធ្វើដំណើរ​មិនសូវអំណោយ​ផល នៅ​ថ្ងៃស្អែក​ គ.ជ.ប នឹង​ប្រើ​ដំរីមួយ​ក្បាល​ដើម្បី​ដឹក​សម្ភារៈទៅកាន់​ការិយាល័យ​មួយ​ក្នុង​ភូមិឡៅ​រមៀត ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី។ បើ​តាម​ប្រ​ភព​ខាងលើ​ គឺមានតែ​ប្រើ​ដំរីសម្រាប់ធ្វើមធ្យោបាយ​ដឹកជញ្ជូនទេ ទើបអាចទៅ​ដល់​ការិយាល័យ​បោះ​ឆ្នោត​នោះបាន ដោយថាត្រូវមាន​ការ​ឆ្លងកាត់អូរផង ហើយនេះក៏មិនមែនជា​លើកទីមួយដែរ ដែលគ.ជ.ប ប្រើវិធីនេះ។

(រូបភាព៖មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)

គួរបញ្ជាក់ថា ខេត្តមណ្ឌលគិរី មានការិយាល័យ បោះឆ្នោតសរុបចំនួន១២៧ការិយាល័យ និងមានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន៤០,៦០៤នាក់៕

ចុចអាន៖

-អ្នកគាំទ្រមិនតិចជាង​៣សែននាក់​ចូល​រួមហែបក្សចំនួនពីរ​នៅ​ភ្នំពេញសម្រាប់​ថ្ងៃឃោសនា​ចុងក្រោយ

-បួនចំណុចគួរ​ដឹង​ មុន​ថ្ងៃ​បោះ​ឆ្នោត​ចូល​មក​ដល់

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម
អត្ថបទថ្មី