មើលមួយភ្លែតស្មានតែថ្ម តាមពិតគឺជាត្រីកំពូលពិស ហើយអាចត្របាក់យ៉ាងសាហាវទៀត
- 2018-07-27 12:44:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលមួយភ្លែតស្មានតែថ្ម តាមពិតគឺជាត្រីកំពូលពិស ហើយអាចត្របាក់យ៉ាងសាហាវទៀត
ចន្លោះមិនឃើញ
ក្នុងមហាសាគរដ៏សែនធំល្វឹងល្វើយ មានជីវិតជាច្រើន ដែលមិនត្រូវបានស្គាល់ដោយមនុស្ស។ ដោយក្នុងបាតមហាសមុទ្រ មានបរិយាកាសខុសពីផ្នែកខាងលើ អាចជាកត្តាសំខាន់មួយដែលបណ្ដាលឲ្យ សត្វភាគច្រើននៅទីនោះ មានការវិវត្តន៍ខុសប្លែកពីសត្វសមុទ្រដែលមនុស្សធ្លាប់ឃើញ។ ក្នុងន័យនេះ អត្ថបទសូមលើកអំពីសត្វត្រីបាតសមុទ្រមួយប្រភេទ ដែលមើលទៅមួយភ្លែតស្មានតែថ្ម។
សត្វត្រីប្រភេទនោះ ត្រូវបានគេឲ្យឈ្មោះថា Stonefish ឬ ត្រីថ្ម។ បើតាមមើលរូបរាងខាងក្រៅ ត្រីប្រភេទនេះ មានលក្ខណៈដូចថ្មណាស់។ ការណ៍ដែលមានរូបរាងនេះហើយ ធ្វើឲ្យត្រីតែងសម្ងំនៅក្បែរតំបន់ថ្មៗនៅក្នុងមហាសមុទ្រ ដើម្បីត្រៀមស្វែងរកចំណី។ នៅពេលដែលចំណីដូចជាត្រីតូចៗ ជាដើម ហែលមកជិត ត្រី Stonefish បានត្របាក់លេបទាំងមូលតែម្ដង។
លើសពីនេះ បើតាមការចុះផ្សាយរបស់ Live Science ត្រីប្រភេទនេះ គឺជាត្រីដែលមានពិសខ្លាំងបំផុត។ បើសិនជាសត្វ ឬមនុស្សណាជាន់លើឆ្អឹងខ្នងរបស់សត្វ Stonefish ពិសចេញពីឆ្អឹងនោះ អាចបណ្ដាលឲ្យបាត់បង់ជីវិតបាន។
សូមទស្សនារបៀបត្រី Stonefish រកចំណី តាមរយៈវីដេអូខាងក្រោម៖៕