មក​មើល​សម្រស់​អនាគត​ម្ដាយ​ក្មេក សាត​ រស្មី ស្អាត​ហើយ​ក្មេង ​មិន​ចាញ់​គ្នា​ប៉ុន្មាន

  • 2018-07-28 02:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង​ សាត​ រស្មី ទើប​តែ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ក្មួយ​របស់​លោក ព្រាប សុវត្ថិ ដែល​មាន​ឈ្មោះ​ថា ឆៃ​ដា ពិសិដ្ឋ។ ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ត្រូវ​បាន​បើក​បង្ហាញ​ បន្ទាប់​ពី​ម្ដាយ​ក្មេក របស់​លោក​ ព្រាប​ សុវត្ថិ​ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា សាត រស្មី​ ជា​អនាគត​ចៅ​ប្រ​សារ។

​​ចំពោះ អនាគត​ម្ដាយ​ក្មេក​របស់​ អតីត​តារា​សម្ដែង​សាច់​សខ្ចី ដែល​ឈប់​ពី​សិល្បៈ​ងាក​មក​លក់​គ្រឿង​ថែរក្សា​សម្ផស្ស​តាម​អន​ឡាន​វិញ គឺ​ពិត​ជា​មាន​សម្រស់​ ស្រស់​ស្អាត ហើយ​ក្មេង​ខ្លាំង​ណាស់។ ស្ទើរ​មិន​ជឿ​ថា អនាគត​ម្ដាយ​ក្មេក​របស់​សាត រស្មី មាន​ភាព​វ័យ​ក្មេង ប្រៀប​ដូច​នារី​​អាយុ​ស្របាល​នឹង​អនាគត​កូន​ប្រ​សារ​​នោះ​ទេ។

រូប​ភាព៖ ​FB chhai dapiseth

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម