ថ្ងៃរះមិនទាន់ បងប្អូនកម្មករសម្រុកទៅស្រុកកំណើតនាឱកាសដ៏ពិសេស៥ឆ្នាំម្ដង
- 2018-07-28 03:15:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃរះមិនទាន់ បងប្អូនកម្មករសម្រុកទៅស្រុកកំណើតនាឱកាសដ៏ពិសេស៥ឆ្នាំម្ដង
ចន្លោះមិនឃើញ
ខណៈបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នឹងចាប់ផ្ដើមស្អែកនេះ ចាប់ពីម៉ោង ៧ព្រឹក ដល់ ៣ រសៀល ប្រជាពលរដ្ឋ បានសម្រុកចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅស្រុកកំណើត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ រយៈពេល ៥ឆ្នាំម្ដង។
ចាប់តាំងពីល្ងាចថ្ងៃទី២៧ រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែកក្កដា នេះ ចរាចរណ៍ចាប់ផ្តើមកកស្ទះនៅតាមផ្លូវសំខាន់ៗមួយចំនួនដែលភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនានា។
ដើម្បីឲ្យកម្មករចូលរួមបោះឆ្នោតថ្នាក់ជាតិ កាលពីកន្លងទៅថ្មីៗនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ បានស្នើដល់ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ អនុញ្ញាតឲ្យកម្មករនិយោជិកបានឈប់សម្រាកចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៨ ដល់ ៣០ កក្កដា ឆ្នាំ ២០១៨៕