ជាង​១០នាក់​ស្លាប់​ដោយគ្រោះថ្នាក់ចរាចរណ៍​ក្នុងរយៈពេល​បីថ្ងៃ​ មុន​និង​ក្រោយ​ថ្ងៃបោះ​ឆ្នោត

  • 2018-07-31 01:47:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃថ្ងៃ​ឈប់​សម្រាក​សម្រាប់​ចូល​រួម​ការបោះឆ្នោត​ជ្រើសតាំងតំណាង​រាស្រ្ត​នីតិកាលទី៦ កន្លង​មកនេះ​មានគ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ជាង​៣០​លើក និង​មាន​អ្នកស្លាប់ជាង​១០​នាក់។​

(ប្រជា​ពល​រដ្ឋប្រជ្រៀតគ្នា​ជិះ​រថយន្ត​ត្រឡប់ទៅ​ស្រុក​កំណើតមុន​ថ្ងៃបោះ​ឆ្នោត)

គិត​ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០១៨ រយៈពេល​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ធ្វើដំណើរទៅ​បោះ​ឆ្នោត និង​ត្រឡប់​មក​ធ្វើ​ការ​វិញ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើងមានចំនួន​៣២​លើក ក្នុង​នោះ​បានបណ្តាល​ឲ្យ​មនុស្ស​ស្លាប់ចំនួន​១៤នាក់។ នេះ​បើតាម​របាយការ​ណ៍​របស់​នាយក​ដ្ឋាន​សណ្តាប់ធ្នាប់សាធារណៈ និង​នគរបាលចរាចរណ៍​ផ្លូវ​គោក។​

បើ​តាម​ប្រ​ភព​ដដែល​ក្រៅពី​អ្នក​ស្លាប់​ក៏មាន​ដែរ​អ្នក​រងរបួស​ធ្ងន់​ចំនួន២៩​នាក់ និង​របួស​ស្រាលមានចំនួន​១៣​នាក់​។ ក្នុង​ចំណោម​អ្នក​ស្លាប់​និង​របួស​នេះ​មាន​អ្នក​ជិះម៉ូតូ​មិនពាក់មួក​សុវត្ថិភាព​ចំនួន៣៧​នាក់៕

អត្ថបទ៖ ទូច សុខា