ម្ចាស់ផលិតគ្រឿងសង្ហារិមពីផ្ដៅ៖ "សិប្បកម្ម ឬ សហគ្រាសដែល្អ ត្រូវគិតពីធនធាន និងបរិស្ថាន"
- 2018-07-31 03:17:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ផលិតគ្រឿងសង្ហារិមពីផ្ដៅ៖ "សិប្បកម្ម ឬ សហគ្រាសដែល្អ ត្រូវគិតពីធនធាន និងបរិស្ថាន"
ចន្លោះមិនឃើញ
"សិប្បកម្ម ឬ សហគ្រាសដែល្អ ត្រូវគិតពីធនធាន និងបរិស្ថាន"។ នេះជាការលើកឡើងរបស់ លោក រ័ត្ន រ៉ែម វ័យ៦៤ឆ្នាំ ជាប្រធានសហគមន៍ផលិតគ្រឿងសង្ហារិមពីផ្តៅ នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូក ខេត្តកំពត។
លោកពន្យល់ថា ប្រសិនបើយើងគិតតែពីកាប់ដើមឈើ ឬផ្ដៅមកធ្វើគ្រឿងសង្ហារិម ដោយមិនខ្វល់អំពីការបាត់បង់ធនធាននោះទេ ថ្ងៃក្រោយគ្មានផ្ដៅកាប់ និងបាត់បង់តុល្យភាពអេកូធម្មជាតិផងដែរ។ ម៉្លោះហើយសហគមន៍បានគិតគូអំពីបញ្ហានេះ បានបណ្ដុះ និងដាំផ្ដៅឡើងវិញ នៅលើដីសហគមន៍ មិនឲ្យបាត់បង់។
នៅមុនចាប់ផ្ដើមប្រកបរបរធ្វើគ្រឿងសង្ហារិមពីផ្ដៅ លោក រ័ត្ន រ៉ែម គឺជាអ្នកនេសាទសមុទ្រ និង ជាអ្នកដឹកត្រីលក់ម្នាក់។ លោកបានចូលរួមនៅក្នុងសហគមន៍នៅឆ្នាំ ២០០២ និងចាប់ផ្ដើមផលិតគ្រឿងសង្ហារិមពីផ្តៅ នៅឆ្នាំ ២០០៧។
ចុចអាន៖ មកស្វែងយល់ពីមុខរបរផលិតគ្រឿងសង្ហារិមធ្វើពីផ្ដៅ របស់អ្នកស្រុកឈូក ខេត្តកំពត