អ្នកផលិតជើងក្រានប្រភេទថ្មីខ្មែរ៖ "អ្នករៀនត្រូវតែអនុវត្ត បើមិនអនុវត្ត សាលារៀនយកវិញអស់"
- 2018-07-31 06:27:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកផលិតជើងក្រានប្រភេទថ្មីខ្មែរ៖ "អ្នករៀនត្រូវតែអនុវត្ត បើមិនអនុវត្ត សាលារៀនយកវិញអស់"
ចន្លោះមិនឃើញ
"អ្នករៀនត្រូវតែអនុវត្តន៍ បើមិនអនុវត្តន៍ សាលារៀនយកវិញអស់"។ នេះជាការលើកឡើងរបស់ លោក ហេង ប៊ុនអ៊ី វ័យ ៥៧ឆ្នាំ ជាម្ចាស់សិប្បកម្មប៊ុនអ៊ីខ្មែរអេកូ តិចណូឡូជី។
មិនចង់ឲ្យសាលារៀនយកវិញអស់ មនុស្សគ្រប់គ្នាត្រូវតែធ្វើការអនុវត្ត។ មានន័យថា បើចេះទ្រឹស្ដីល្អហើយ តែទ្រឹស្ដីក៏អាចភ្លេចវិញបានដែរ ប្រសិនបើមិនឧស្សាហ៍និយាយ (រំលឹក) ឬទៅអនុវត្តន៍ផ្ទាល់នោះទេ គ្រប់យ៉ាងមិនបែកគំនិត ផ្ទុយទៅវិញ អាចនឹងភ្លេចអស់ក៏មាន។ លោក ហេង ប៊ុនអ៊ី បន្ថែម។
ដោយមើលឃើញសំរាម និងកម្ទេចកំទីនៅជុំវិញផ្ទះដែលអាចដុតបាន និងដោយចង់ជួយកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋនៅឆ្នាំ ២០១៤ លោក ហេង ប៊ុនអ៊ី ក៏ចាប់ផ្ដើមស្រាវជ្រាវ និង កែច្នៃផលិតចង្ក្រានតូចសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ នៅខែមករា ឆ្នាំ ២០១៨ លោកបានចេញម៉ូដែលចុងក្រោយ ដែលល្អជាងមុន ដើម្បីដាក់លក់នៅលើទីផ្សារ។
ចុចអាន៖ ចង្ក្រានបរិស្ថានប្រភេទថ្មី បង្កើតឡើងដោយស្នាដៃកូនខ្មែរ