ល្ងាចនេះ U19 កម្ពុជាប៉ះ ក្រុម JFL របស់ជប៉ុន បើកឱ្យអ្នកទស្សនាសេរី
- 2018-08-03 00:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ងាចនេះ U19 កម្ពុជាប៉ះ ក្រុម JFL របស់ជប៉ុន បើកឱ្យអ្នកទស្សនាសេរី
ចន្លោះមិនឃើញ
ការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស រវាងក្រុមសាលាបាល់ទាត់បាទីក្រោមអាយុ១៩ឆ្នាំ នឹងក្រុមជម្រើស JFL ពីលីគលំដាប់ទី៤ របស់ជប៉ុន នឹងចាប់ផ្ដើមនៅល្ងាចនេះហើយ វេលាម៉ោង៥ល្ងាចតទៅ។
ការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ វេលាម៉ោង៥ល្ងាចតទៅ ដោយមិនមានការផ្សាយបន្តផ្ទាល់លើកញ្ចប់ទូរទស្សន៍ណានោះទេ។ ដោយឡែកអ្នកគាំទ្រអាចចូលទស្សនាបានដោយសេរី មិនមានការលក់សំបុត្រឡើយ។ ក្រៅពីប៉ះជាមួយក្រុមយុវជនបាទីហើយ ក្រុម JFL របស់ជប៉ុននេះ នឹងត្រូវទៅតតាំងជាមួយក្រុមបឹងកេត របស់កម្ពុជា១ប្រកួតទៀត ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ខាងមុខនេះ។
ក្រុម JFL មកប្រកួតនៅកម្ពុជានេះ គឺដើម្បីអបអរខួប២០ឆ្នាំនៃការបង្កើតក្រុម JFL នៅប្រទេសជប៉ុន។ មួយវិញទៀត ពួកគេក៏បានមើលឃើញពីការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជាផងដែរ ទើបសម្រេចមកដកស្រង់បទពិសោធនៅទីនេះ៕