ចាត់ចំណាត់ថ្នាក់អាវុធពីធុនទាបដល់ធុនខ្ពស់ ដែលអ្នកលេង ROS ត្រូវដឹង
- 2018-08-03 02:14:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាត់ចំណាត់ថ្នាក់អាវុធពីធុនទាបដល់ធុនខ្ពស់ ដែលអ្នកលេង ROS ត្រូវដឹង
ចន្លោះមិនឃើញ
ហ្គេម Rules Of Survival កំពុងទទួលបានការពេញនិយមពីយុវវ័យគ្រប់ស្រទាប់ ដែលចូលចិត្តការជជែកកម្សាន្តនិងហ្គេមបែបបាញ់ប្រហារ។ ជាចំណេះដឹងទាក់ទងនឹងការលេងហ្គេមរបស់ក្រុមហ៊ុន NetEase តុះមកស្គាល់ពីការចាត់ចំណាត់ថ្នាក់អាវុធ ៤ កម្រិតខុសពីគ្នា។
១.អាវុធ Tier 1:
Assualt Rifle – M14EB
ជាជម្រើសល្អទាំងប្រភេទអាវុធ Sniper និង Assault ដោយការបាញ់មានភាពច្បាស់លាស់និងរហ័ស ប៉ុន្តែក្នុងមួយបង់អស់ធំផ្ទុកបាន ៤០ គ្រាប់។
Assault Rifle – M249
នរណាមិនស្គាល់កាំភ្លើង ១០០ គ្រាប់ ប៉ុន្តែអ្នកអាចរកបានតែក្នុង Supply Box ដែលធ្លាក់នៅទីតាំងដាច់ដោយឡែកណាមួយប៉ុណ្ណោះ ប៉ុន្តែធុននេះងាយស្រួលក្នុងការតាមបាញ់រថយន្តរបស់សត្រូវ។
Sniper – Barrett
មិនខុសពីធុន M249 ដោយ Barrett ជាប្រភេទ Sniper រកបានក្នុង Supply Box ក្នុងកាលៈទេសៈខ្លះអាច One-hit Kil ពោលមានន័យថាមួយគ្រាប់អាចសម្លាប់សត្រូវបានយ៉ាងស្រួល។
Sniper – AS VAL
ក្នុងចម្ងាយមធ្យមឬឆ្ងាយពីគ្នា ការកាន់អាវុធនេះគឺជម្រើសល្អបំផុត ដោយកម្រិត Fire Rate រហ័ស ប៉ុន្តែមួយបង់មានតែ ២០ គ្រាប់ប៉ុណ្ណោះ។
២.អាវុធ Tier 2:
Assault Rifle – AR15
ធុននេះថ្វីបើកម្រិត Damage ស៊ីតិចជាង Rifle ដទៃ ប៉ុន្តែមានសភាពនឹងល្អ ហើយបើចាប់បាន 8x Scopes ទៀតនោះ ការបាញ់ឆ្ងាយក៏ជាជម្រើសល្អសម្រាប់អ្នកលេង។
Assault Rifle – M4A1
រាប់ចូលជាធុនកណ្តាលនៃត្រកូលកាំភ្លើងវែង Rifles ដោយស្ថិតក្នុងកម្រិតមធ្យមទាំងការទប់លំនឹងនិង Damage ប៉ុន្តែវាក៏នឹងកើនឡើងបានប្រសិនណា អ្នកអាចរកគ្រឿងបរិក្ខារបន្ថែមបានត្រឹមត្រូវ។
Shotgun – WRO
ជាស្នប់ធុនធ្ងន់ដែលជើងខ្លាំង ROS និយម កាន់ជាប់ជាមួយ Rifles ឬ SMG មួយដើម ដោយកាំភ្លើងស្នប់ប្រភេទនេះ ថ្វីបើក្នុងបង់អាចផ្ទុកគ្រាប់តិច ប៉ុន្តែមាន Fire Range ខ្ពស់ ពោលគឺថ្វីបើនៅទីតាំងមធ្យម ក៏អាចបាញ់ស៊ីជាងស្នប់ណាៗទាំងអស់។
Shotgun – AA12
ការបាញ់នៅទីតាំងជិតឬក្នុងអគារណាមួយ អ្នកលេងប្រាកដជាត្រូវការ Shotgun ដោយប្រភេទ AA12 ជាកាំភ្លើងស្នប់ ៥ គ្រាប់ដ៏សក្ដិសមមួយ។
Sniper – AWM
ជាអាវុធកម្រមួយដែលពិបាករក ថ្វីបើស្ថិតក្នុងអគារឬផ្ទះនៃទីតាំងណាមួយ ដោយអាចជំនួស Rifles ក្នុងលក្ខខណ្ឌដំបូង ព្រោះមានភ្ជាប់ 4x scopes មកពីនាយស្រាប់ គ្រាន់ថាមួយគ្រាប់មិនអាចប្រហារសត្រូវដូច Barret បានឡើយ។
Sniper – SVD
មិនខុសគ្នាពី AWM ហើយក៏កាន់តែស៊ី Damage ក្នុងកម្រិតទាប ប៉ុន្តែក៏អាចរាប់ជាជម្រើសល្អជាងប្រភេទអាវុធមួយចំនួនផ្សេងទៀត។
SMG – Thomspon
បើនិយាយពីធុន SMG ម៉ាកនេះនិយមត្រូវប៉ាន់ខ្លាំងបំផុត ព្រោះអាចផ្ទុកគ្រាប់ច្រើនដល់ទៅ ៤៥ ឬបំពាក់ឧបករណ៍បន្ថែមបង់អាចឡើងដល់ ៦០ គ្រាប់ គួបផ្សំ Fire Rate នៅទីតាំងជិតក៏សមល្មមអាចទទួលយកបាន។
៣.អាវុធ Tier 3
Assault Rifle – AKM
ទទួលស្គាល់ថា Damage របស់ AKM ស៊ីខ្លាំងជាង Rilfe ដទៃ ប៉ុន្តែបញ្ហាចម្បងត្រង់ថាស្ថានភាពទប់លំនឹងពិតជាមិនអាចយកជាការ ពោលគឺការបាញ់ជិតក៏ពិបាក ឆ្ងាយក៏ពិបាក។
Shotgun – M870
អាវុធ ៤ គ្រាប់សក្ដិសមនឹងការបាញ់នៅទីតាំងជិត តែបើធៀបនឹង WRO មិនមានភាពស្មើគ្នាបានឡើយ។
Pistol – Dessert Eagle
ក្នុងលក្ខខណ្ឌគ្មានកាំភ្លើងវែង Rifles ឬ SMG អ្នកប្រាកដជាត្រូវការកាំភ្លើងខ្លី ដើម្បីជំនួសបណ្ដោះអាសន្នជាជាងការប្រើដៃចូលវាយសត្រូវ ប៉ុន្តែត្រូវចាំថា Desert Eagle ជាកាំភ្លើងខ្លីស្ថិតក្នុងជម្រើសល្អបំផុត។
៤.អាវុធ Tier 4:
Shotgun – Model 1887
ជាស្នប់ ២ គ្រាប់ ដែលមិនត្រូវប៉ាន់សម្រាប់អ្នកលេងច្រើនឡើយ ដរាបណាអ្នកតម្រង់ត្រូវទីតាំងក្បាលរបស់សត្រូវ ម្យ៉ាងទៀតបើនៅទីតាំងមធ្យមធៀបនឹងគូប្រជែង ដាច់ខាតកុំប្រើ Shotgun ម៉ាកនេះឲ្យសោះ។
Pistol – G18C
កាំភ្លើងខ្លីធុនទីពីរ បន្ទាប់ពី Desert Eagle អាចនិយាយថាជាជំនួយការបន្ទាប់បន្សំ។
SMG – P90
ថ្វីបើមានគ្រាប់ច្រើនដល់ ៥០ ក្នុងមួយបង់ ប៉ុន្តែ P90 មានកម្រិត Damage ទាបធៀបនឹង SMG ដទៃ មិនខុសគ្នានឹងកម្រិត Firing Range។
SMG – MP7
ទាំងកម្រិត Damage និងការទប់លំនឹងអាចយកជាការ។
SMG – PP19
មិនបាន ៣០ គ្រាប់ពេញក្នុងមួយបង់ កាំភ្លើង SMG ធុន ២៥ គ្រាប់ក៏ត្រឹមជារបស់ជំនួសបណ្ដោះអាសន្នដូចគ្នា។
បញ្ជាក់ថានេះគ្រាន់ជាការសង្ខេបនូវប្រភេទកាំភ្លើងពេញនិយមមួយចំនួនពីសំណាក់អ្នកលេងតែប៉ុណ្ណោះ យ៉ាងណាមិញក៏មានការខ្វះខាតនូវអាវុធមួយផ្នែកផ្សេងទៀត។
ប្រភព: https://www.bluestacks.com/blog/game-guides/rules-of-survival-expert-items-guide.html
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ប្ដូរទីតាំងថ្មី វិទ្យាស្ថាន IT ស្តង់ដារអន្តរជាតិនេះ ទំហំក៏ធំ ល្បឿនអ៊ីនធឺណិតក៏កប់ទៀត
មកដឹងតម្លៃម៉ូតូ PCX Hybrid ចេញលក់នៅថៃថ្ងៃអាទិត្យនេះ