ពិតទេ កូនស្រី អេ ភូថង ចាប់សិល្បៈ ចោលប្រដាល់?
- 2018-08-03 03:28:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតទេ កូនស្រី អេ ភូថង ចាប់សិល្បៈ ចោលប្រដាល់?
ចន្លោះមិនឃើញ
បន្ទាប់ពីការលេចឮដំណឹងថា កញ្ញា អេ យ៉ានុត នឹងបោះបង់ចោលប្រដាល់ ដោយសារឪពុកជំរុញមិនឲ្យបន្តលេងតទៅទៀត ដោយងាកមកផ្ដោតលើវិស័យសិល្បៈវិញ ស្របពេលគេបានឃើញនាងមកសម្ដែងក្នុងរឿង "កញ្ញាជើងខ្លាំង" ឲ្យស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ។ ពេលនេះកូនស្រី លោក អេ ភូថង បានបកស្រាយការពិតហើយ។
កីឡាការីនីរូបនេះ ប្រាប់ថា នាងគ្មានថ្ងៃបោះបង់អាជីពប្រដាល់ ដែលជាអាជីពដំបូងរបស់នាងនោះទេ។ ពេលនេះ យ៉ានុត គ្រាន់ផ្អាកមួយរយៈប៉ុណ្ណោះ ដោយសារឆ្នាំក្រោយជាឆ្នាំប្រឡងថ្នាក់ទី១២ ទើបនាងចង់ប្រមូលពេលវេលា មកយកចិត្តទុកដាក់លើការសិក្សាឲ្យបានច្រើន។
ចំពោះឆ្នាំប្រឡង តែបែរជាផ្អាកប្រដាល់ មកស្រវាការសម្ដែងរឿង កូនស្រីច្បងរបស់អតីតកីឡាប្រដាល់ជើងខ្លាំង បកស្រាយថា ការសម្ដែងរឿងនោះមិនបានប៉ះពាល់លើការសិក្សានោះទេ ព្រោះចេញថត តែពេលមានប្លង់របស់នាងប៉ុណ្ណោះ។ ដូច្នេះ យ៉ានុត អាចបែងចែកពេលវេលាបាន ។
សម្រាប់រឿងដែលថា លោក អេ ភូថង ជំរុញនាងឲ្យឈប់ប្រដាល់ មកចាប់សិល្បៈវិញ អេ យ៉ានុត សុំមិនបកស្រាយឡើយ។ តែនាងនិយាយថា ទាំងការប្រដាល់ និង សិល្បៈ សុទ្ធតែឪពុករបស់នាងជាអ្នកត្រួសត្រាយផ្លូវដំបូងឲ្យនាងទាំងអស់។ ដូច្នេះ នាងមិនអាចចោលប្រដាល់ មកស្រវាសិល្បៈតែមួយមុខនោះឡើយ ព្រោះអារម្មណ៍នាងបានដក់ជាប់នឹងអាជីពឈឺសាច់នេះទៅហើយ៕