សម្រង់សម្ដីថ្ងៃ​នេះ៖ "នៅក្នុង​អាជីវកម្ម​បើចង់ជោគជ័យ​នៅថ្ងៃស្អែក ត្រូវតែចាប់ផ្ដើម​នៅ​ថ្ងៃ​នេះ"

  • 2018-08-04 07:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"នៅក្នុង​អាជីវកម្ម​បើចង់ជោគជ័យ​នៅថ្ងៃស្អែក ត្រូវតែចាប់ផ្ដើម​នៅ​ថ្ងៃ​នេះ"។ នេះជា​ការ​លើកឡើង​របស់ អ្នកស្រី រី ថានី វ័យ ២៧ឆ្នាំ ជាស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Norea Angkor Handicraft Co. LTD ដែល​មាន​ទីតាំង​នៅ​ក្នុង​ក្រុង​សៀម​រាប។

មានគំនិត​ល្អ​ហើយ ប៉ុន្ដែ​ប្រសិន​បើ​មិនចាប់​ផ្ដើម​ តើ​អ្វីៗ​នឹង​សម្រេច​បាន​ទៅដោយ​វិធី​ណា? ដូច្នេះ​ប្រសិន​បើ​មាន​ផែន​ការ​ហើយ​ កុំរង់ចាំយូរ ត្រូវ​ចាប់​ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​នេះ ហើយ​ត្រូវ​សិក្សា​នៅ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ទាំង​ល្អ និង​ អាក្រក់ មិនយូរ​មិន​ឆាប់​យើង​នឹង​ជោគជ័យ។ ការជោគជ័យ​ល្អ ត្រូវ​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ។ អ្នកស្រី រី ថានី បន្ថែម។

ដោយ​មើល​ឃើញ​ពី​សក្តានុពល​ នៃ​ការ​លក់​ចង្កៀង​អគ្គិសនី​បែប​ខ្មែរ និង​គ្រឿង​សម្ភារ​តុបតែង​ក្នុង​ផ្ទះ និង​ដើម្បី​រួម​ចំណែក​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ក្នុង​ស្រុក អ្នក​ស្រី ថានី បាន​បង្កើត​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំ ២០១១ បន្ទាប់​ពី​អ្នក​ស្រី​ត្រឡប់​មក​ពី​បំពេញ​ការងារ​នៅ​ប្រទេស​សិង្ហ​បុរី​វិញ​។

ចុចអាន៖ ស្រ្តីខ្មែរ បង្កើតស្នាដៃ​ច្នៃ​គ្រឿងតុបតែង​ក្នុង​ផ្ទះ ល្បីខ្លាំង​នៅ​ខេត្តសៀមរាប

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម
អត្ថបទថ្មី