លែង​ខ្វល់​ពី​ Selena ពេល​នេះ​ The Weeknd កំពុង​តែ​ផ្អែមល្ហែម​ជាមួយ Bella Hadid ខ្លាំង!

  • 2018-08-06 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បែក​គ្នា​អស់​មួយ​រយៈ​ធំ ខណៈ​ពេល​ The Weeknd បាន​ទាក់​ទង​ជាមួយ​ Selena Gomez ពេល​ទំនាក់ទំនង​រវាង Bella Hadid និង The Weeknd ចាប់​ផ្ដើម​​មាន​ម្ដង​ទៀត​ហើយ​ ព្រម​ទាំង​ផ្អែមល្ហែម​ជាង​មុន​ទៀត​ផង។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ចំណាយ​ពេល​ជាមួយ​គ្នា​នៅ​ទីក្រុង​ Tokyo កាល​ពី​ប៉ុន្មាន​អាទិត្យ​មុន​នៅ​ទីក្រុង Tokyo ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ប៉ាន់​ស្មាន​ថា​អ្នក​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​ម្ដង​ទៀត​ហើយ។ ជាក់​ស្ដែង​នៅ​ពេល​នោះ​អ្វីៗ គឺ​នៅ​មាន​ភាព​ស្រពេចស្រពិល​នៅ​ឡើយ ប៉ុន្តែ​ថ្មីៗ​នេះ​ពួក​គេ​បាន​ចំណាយ​ពេល​នៅ​ក្នុង​ការ​ប្រគំ​តន្ដ្រី Lollapalooza ជាមួយ​គ្នា​នៅ​ទីក្រុង Chicago ចុង​សប្ដាហ៍​នេះ ធ្វើ​ឲ្យ​ចម្ងល់​ទាំង​ប៉ុន្មាន​ត្រូវ​បាន​លាត​ត្រដាង។

រូបភាព The Weeknd នៅ​ Instagram Stories របស់ Bella Hadid

ទាំង​ Bella និង The Weeknd បាន​បង្ហោះ​សកម្មភាព​ជា​ច្រើន​នៅ​លើ Instagram Story របស់​ពួក​គេ​ យ៉ាង​ផ្អែម​ល្ហែម​។

គូស​បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ទាក់ទង​គ្នា​កាល​ពី​អំឡុង​ឆ្នាំ ២០១៥ ហើយ​ក៏​បែក​បាក់​គ្នា​អស់​មួយ​រយៈ រហូត​ The Weeknd ចាប់​ផ្ដើម​ទាក់ទង​ជាមួយ Selena Gomez ហើយ​បែក​បាក់​គ្នា ទើប​អតីត​គូ​ស្នេហ៍​នេះ​ត្រលប់​មក​រក​គ្នា​វិញ៕

ប្រភព៖ glamour   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី