ការពិតគួរឲ្យភ្ញាក់ផ្អើលទាំង១០ ពីមេដឹកនាំផ្តាច់ការ អាដូហ្វ ហ៊ីត្លែ កម្រមានអ្នកដឹង

  • 2018-08-06 07:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាដូហ្វ ហ៊ីត្លែ ​កើត​នៅ​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ ១៨៨៩ នៅ​ប្រទេស​អូទ្រីស រួច​ផ្លាស់​ទៅ​រស់​​នៅ​ប្រទេស​អាល្លឺម៉ង់ ក្នុង​ឆ្នាំ១៩១៣។ លោក​គឺ​ជា​អ្នក​នយោបាយ​អាល្លឺម៉ង់ , អ្នកបដិវត្ត , អ្នក​មនោគមវិជ្ជា , មេដឹកនាំ​គណបក្ស Nazi និង​ជា​អធិការបតី​អាល្លឺម៉ង់ ពី​ឆ្នាំ ១៩៣៣ ដល់ ១៩៤៥ ហើយ​ក៏​ជា​មេដឹកនាំ Führer of Nazi Germany ពី​ឆ្នាំ ១៩៣៤ ដល់ ១៩៤៥ ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​ពិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទាំង១០ ពី​មេដឹកនាំ​ផ្ដាច់ការ អាដូហ្វ ហ៊ីត្លែ កម្រ​មាន​អ្នក​ដឹង៖

#១ ទំនាក់ទំនង​ស្នេហា​យូរ​បំផុត​របស់ ហ៊ីត្លែ គឺ​ជា​មួយ​អ្នកស្រី Eva Braun (១៩១២-១៩៤៥)។ អ្នកស្រី Eva បាន​ព្យាយាម​ធ្វើ​អត្តឃាត​ដល់​ទៅ ២ដង ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍របស់ ហ៊ីត្លែ។

អាដូហ្វ ហ៊ីត្លែ និង អ្នកស្រី Eva Braun

#២ ហ៊ីត្លែ គឺ​ជា​វាគ្មិន​ដ៏​ល្អ​មួយ​រូប ប៉ុន្តែ​លោក​មាន​សំឡេង​ស្អក ដោយសារតែ​ទទួល​រង​ការ​វាយប្រហារ​ឧស្ម័ន ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១។

#៣ ហ៊ីត្លែ និង អ្នកស្រី Eva Braun បាន​រៀបការ​នៅ​ក្នុង​ឆ្នាំ១៩៤៥ ហើយ​បាន​សម្លាប់​ខ្លួន​រយៈពេល ៣៦ម៉ោង​ក្រោយ។ នៅ​ពេល​នោះ អ្នកស្រី Eva មាន​អាយុ​៣៣ឆ្នាំ ខណៈ ហ៊ីត្លែ មាន​អាយុ ៥៦ឆ្នាំ។ ហ៊ីត្លែ បាន​ធ្វើ​អត្តឃាត​ដោយ​បាញ់​សម្លាប់​ខ្លួន​ឯង​នៅ​ថ្ងៃ​ទី៣០ មេសា ឆ្នាំ ១៩៤៥ នៅ​​អាយុ ៥៦​ឆ្នាំ ក្នុង​ទីក្រុង​ប៊ែរឡាំង ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​គេច​ចេញ​ពី​ការ​​តាម​ចាប់​ខ្លួន​ទាំង​រស់​របស់​​កងទ័ព​សូវៀត។ ក្រោយ​បាញ់​សម្លាប់​ខ្លួន ភរិយា​របស់​លោក គឺ​អ្នកស្រី Eva Braunក៏​បាន​លេប​ថ្នាំ​ពុល​សម្លាប់​ខ្លួន​តាម​ក្រោយ​ដែរ។

#៤ ឈ្មោះ «Adolph» (អាដូហ្វ) មាន​ន័យ​ថា «Noble Wolf»។ នៅ​ពេល​ចូល​ធ្វើ​ការ​ដំបូង ហ៊ីត្លែ បាន​ប្រើ​ឈ្មោះ​ក្លែងក្លាយ​ថា «Herr Wolf»។ ហ៊ីត្លែ បាន​ដាក់​ឈ្មោះ​បន្ទាយ​របស់​ខ្លួន​ថា «Wolf's Liar» និង «Wolf’s Headquarters» ហើយ​ដាក់​ឈ្មោះ​សុនខ​ចិញ្ចឹម​របស់​ខ្លួន​ថា «Wolf»។

បន្ទាយ Wolf's Liar

#៥ ក្រោយ​ពេល​ក្លាយ​ជា​អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់ ហ៊ីត្លែ បាន​បញ្ជា​ឲ្យ​ធ្វើ​ឃាត និង​សម្លាប់​មនុស្ស​ជាច្រើន ខណៈ​ចលនា​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «Blood Purge» ដែល​គោលដៅ​សំខាន់​គឺ​គូ​ប្រជែង​នៅ​ក្នុង​គណបក្ស។

#៦ ហ៊ីត្លែ បាន​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ឆ្នាំ១៩២៣ នៅ​ពេល​ដែល​លោក​ចូល​រួម​ចលនា «Beer Hall Putsch» ដែល​ប៉ុនប៉ង​ផ្ដួល​រលំ​រដ្ឋាភិបាល។ ក្នុង​អំឡុង​ពេល​ជាប់​ពន្ធនាគារ​នោះ លោក​បាន​សរសេរ​ប្រវត្តិ​របស់​ខ្លួន​ក្រោម​ចំណង​ជើង​ថា «Mein Kampf» (ការ​តស៊ូ​របស់​ខ្ញុំ)។

#៧ គោលនយោបាយ​ប្រកាន់​ជាតិ​សាសន៍ និង​ពួក​កំពូល​និយម​របស់​ហ៊ីត្លែ បាន​នាំ​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស​ចំនួន ១១លាន​នាក់ ដែល​រាប់បញ្ចូល​ទាំង​សាសន៍ Jews ៦លាន​នាក់​ផង​ដែរ។ សរុប​មក មាន​មនុស្ស​ចន្លោះ​ពី ៥០ ទៅ ៧០ លាន​នាក់​បាន​ស្លាប់​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២។

#៨ ហ៊ីត្លែ គឺ​ជា​កូន​ទី៤ ក្នុង​ចំណោម​បងប្អូន ៦នាក់។ បងប្រុស​របស់​លោក ឈ្មោះ Gustav, Ida និង Otto បាន​ស្លាប់​នៅ​វ័យក្មេង។ ប្អូនប្រុស​របស់​លោក​ឈ្មោះ Edmund ស្លាប់​ដោយសារ​ជំងឺ​កញ្ជ្រឹល នៅ​ឆ្នាំ១៩០០ នៅ​ពេល​ដែល ហ៊ីត្លែ ទើបតែ​មាន​អាយុ ១១ឆ្នាំ។ ក្នុង​ចំណោម​បងប្អូន​ទាំង​អស់​របស់ ហ៊ីត្លែ មាន​តែ​បង​ស្រី​ឈ្មោះ Paula ម្នាក់​ប៉ុណ្ណោះ ដែល​អាច​រស់​រហូត​ដល់​ពេញ​វ័យ។

#៩ ហ៊ីត្លែ បាន​ជាប់​ឈ្មោះ​ជា​បុរស​ប្រចាំ​ឆ្នាំ (Man of the Year) របស់​ទស្សនាវដ្ដី Time Magazine នៅ​ក្នុង​ឆ្នាំ១៩៣៨។

#១០ ហ៊ីត្លែ បាន​រស់​នៅ​ក្នុង​ជម្រក​ជនអនាថា​រយៈពេល​ខ្លី​មួយ បន្ទាប់​ពី​ម្ដាយ​របស់​លោក​បាន​ស្លាប់ និង​ការ​បដិសេធ​មិន​ឲ្យ​ចូលរៀន​ពី​សាលា​សិល្បៈ​មួយ៕

ចុច​អាន៖

អត្ថបទ៖ សេង ឡុង