Kendall Jenner បង្ហាញ​រូប​ថត​ស្រាត​ថ្មី​លើ​ទំព័រ​ទស្សនាវដ្ដី​មួយ

  • 2018-08-09 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ម៉ូដែល​និង​កម្មវិធី​ទូរទស្សន៍ Kendall Jenner បាន​ថត​បង្ហាញ​ល្វែង​លើ​ទៀត​ហើយ​ នៅ​លើ​ទំព័រ​ទស្សនាវដ្ដី​ Love Magazine។ រូបភាព​នេះ​បង្ហាញ​ជា​លក្ខណៈ Exclusive ក្នុង​ទស្សនាវដ្ដី​ដើម្បី​អបអរ​ខួប​គម្រប់​១០​ឆ្នាំ ដែល​ក្នុង​ក៏​មាន​បង្ហាញ​ពី​រូប​ថត​របស់​តារា​ល្បីៗ​ដូច​ជា Adwoa, Naomi Campbell, Ariel Nicholson, Beth Ditto, Uma Thurman និង Talea Lischetzki ផង​ដែរ។

អ្នក​ស្រី Katie Grand ជា​និពន្ធ​នាយក​របស់​ទស្សនាវដ្ដី Love បាន​ចែក​ចាយ​រូបភាព​នេះ​​លើ​អ៊ីនធឺណិត​តែ​ម្ដង ដើម្បី​អបអរ​ក្នុង​ឱកាស​នេះ​។ ក្នុង​រូប​ថត​នេះ​គេ​សង្កេត​ឃើញ​ Kendall ដេក​អណ្ដែត​ទឹក​ដោយ​ចំហ​ល្វែង​លើ​ទាំង​ស្រុង ហើយ​ស្លៀក​តែ​លីអូ​ពណ៌​ក្រហម​តែ​ប៉ុណ្ណោះ។

ក្នុង​ឱកាស​នេះ​ដែរ Kendall បាន​និយាយ​ថា "ខ្ញុំ​មាន​អារម្មណ៍​ថា​ពិត​ជា​សំណាង​ណាស់ និង​បាន​រស់​នៅ​ក្នុង​ជីវិត​ដ៏​អស្ចារ្យ។ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​អ្វី​ដែល​ខ្ញុំ​មាន​នោះ​ឡើយ ទោះ​បី​ជា​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ខ្លះៗ​ក៏​ដោយ។"

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ ដែល​ Kendall ចំហ​ល្វែង​លើ​ក្នុង​រូប​ថត​បែប​នេះ ព្រោះ​វា​ជា​ទម្លាប់​មួយ​របស់​តារា​វ័យ​ក្មេង​រូប​នេះ​ទៅ​ហើយ ដោយ​នាង​តែង​តែ​ស្លៀក​ពាក់​បង្ហាញ​ល្វែង​លើ​ជា​ញឹក​ញាប់៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ ធារ៉ូ