Rihanna មានរឿងអី ដល់ថ្នាក់ឡានប៉ូលិស និងឧទ្ធម្ភាគចក្រឡោមព័ទ្ធផ្ទះនាងបែបនេះ?
- 2018-08-15 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rihanna មានរឿងអី ដល់ថ្នាក់ឡានប៉ូលិស និងឧទ្ធម្ភាគចក្រឡោមព័ទ្ធផ្ទះនាងបែបនេះ?
ចន្លោះមិនឃើញ
កាលពីយប់ថ្ងៃច័ន្ទ ក្រុមប៉ូលិសជាច្រើនបានឡោមព័ទ្ធជុំវិញផ្ទះរបស់តារាចម្រៀង Rihanna ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Hollywood Hills ខណៈកណ្ដឹងប្រកាសអាសន្នបានរោទ៍ឡើងនៅក្នុងផ្ទះនាង។
ដូចដែលបានឃើញតាមរយៈរូបភាពដែលប្រមាញ់បានពីសារព័ត៌មាន TMZ ឡានប៉ូលិសជាច្រើន រួមនឹងឧទ្ធម្ភាគចក្រមួយចំនួនផងនោះ បានហោះឆ្វែលផ្ទះរបស់តារាចម្រៀងស្រីដ៏ល្បីរូបនេះ។ ជាសំណាងល្អ បើតាមប្រភពមួយបាននិយាយថា កណ្ដឹងប្រកាសអាសន្នក្នុងផ្ទះរបស់ Rihanna បានលោតឡើងដោយចៃដន្យតែប៉ុណ្ណោះ ហើយតារាស្រីរូបនេះក៏មិនបាននៅក្នុងផ្ទះដែរ អំឡុងពេលកើតហេតុនោះ។
គួរបញ្ជាក់ដែរថា ហេតុផលដែលគ្រាន់តែឮកណ្ដឹងភ្លាម ក្រុមប៉ូលិសនាំគ្នាចេញទៅភ្លែតនោះ មកពីកាលពីមុន តារាចម្រៀង Rihanna ធ្លាប់បានត្រូវជនមិនស្គាល់មុខលួចចូលទៅក្នុងផ្ទះរបស់នាង។ និយាយឲ្យលម្អិត ជនសង្ស័យរូបនោះ ត្រូវបានចាប់ខ្លួនកាលពីខែឧសភាកន្លងទៅ ខណៈរូបគេលួចចូលទៅក្នុងផ្ទះរបស់តារាស្រីរូបនេះ ហើយបានចំណាយពេលពេញមួយយប់នៅទីនោះ។
បុរសរូបនោះ បានប្រាប់ក្រុមប៉ូលិសថា គេចូលទៅទីនោះដើម្បីគេងជាមួយតារាចម្រៀង Rihanna តែធាតុពិតនាងមិនមានវត្តមានក្នុងផ្ទះអំឡុងពេលកើតហេតុនោះទេ។ ក្រោយមក ជនម្នាក់នោះត្រូវបានកាត់ទោស ពីបទឈ្លានពានទ្រព្យសម្បត្តិឯកជន និងជាប់ឈ្មោះជាចោរទៀតផង៕