តាមពិតបំណងពិសេស MasterChef Khmer ធ្វើឡើងដើម្បីម្ហូបជាតិបានរីកសាយដល់ពិភពលោក
- 2018-08-15 08:41:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតបំណងពិសេស MasterChef Khmer ធ្វើឡើងដើម្បីម្ហូបជាតិបានរីកសាយដល់ពិភពលោក
ចន្លោះមិនឃើញ
កម្មវិធីប្រកួតប្រជែងសមត្ថភាពធ្វើម្ហូបដ៏ល្បីទូទាំងពិភពលោក ដែលប្រកាសទិញសិទ្ធិផលិតនៅកម្ពុជាដោយទូរទស្សន៍ CTN បានប្រកាសថ្ងៃបង្ហាញខ្លួនជាផ្លូវការហើយ ក្រោយចំណាយពេលសម្រិតសម្រាំងផលិតជិត ១ ឆ្នាំកន្លងមក។
ចៅក្រមទាំង ៣ រួមមានកញ្ញា Jessica ម្ចាស់ភោជនីយដ្ឋាន Kuy Teav លោក ណារ៉ា មេចុងភៅប្រចាំសណ្ឋាគារ Raffles Hotel Le Royal និង លោក រិទ្ធី មេចុងភៅនៅភោជនីយដ្ឋាន One More បានលើកឡើងនូវចំណុចរួមមួយថា កម្មវិធីនេះមិនគ្រាន់តែប្រព្រឹត្តទៅតាមក្រមខណ្ឌលំដាប់ថ្នាក់ពិភពលោកនោះទេ តែគឺជាផ្នែកធំ ១ ដើម្បីលើកស្ទួយវិស័យម្ហូបអាហារខ្មែរឲ្យពិភពលោកបានស្គាល់ និងណែនាំពីតិចនិកខ្លះៗដើម្បីកែច្នៃអាហារខ្មែរដែលមានស្រាប់ ឲ្យមើលទៅកាន់តែពិសេស និងទាក់ទាញ។
សម្រាប់កម្មវិធីប្រកួតទាំងមូល បេក្ខជននឹងត្រូវឆ្លងកាត់ច្រើនដំណាក់កាល ជាមួយវិញ្ញាសាធ្វើម្ហូបច្រើនប្រភេទ។ ក្នុងនោះ ចៅក្រមបានបញ្ជាក់ថា កម្មវិធីនឹងយកម្ហូបខ្មែរជាគោល ពោលគឺជាង ៧០ % ជាវិញ្ញាសាម្ហូបខ្មែរ ខណៈម្ហូបបែបអាស៊ីផ្សេងៗ និងអ៉ឺរ៉ុប នឹងមានវត្តមានសម្រាប់ជាការអមប៉ុណ្ណោះ។
អ្នកចូលរួមប្រកួតប្រជែង ដែលចម្រាញ់បានពីគ្រប់បណ្ដាខេត្តសរុប ២៥ នាក់ នឹងត្រូវបែងចែកជាក្រុម ឬប្រកួតតាមតាមវិញ្ញាសាទោលដែល Judge ដាក់ឲ្យ។ ដូចនេះបេក្ខជន១ រូបនឹងត្រូវចាកចេញរាល់សប្តាហ៍រហូតដល់ជម្រុះអស់សល់តែម្នាក់ដើម្បីឈ្នះពានរង្វាន់ កំពូលមេចុងភៅខ្មែរ ជាមួយទឹកប្រាក់ ៥ ម៉ឺនដុល្លារ។
ក្នុងរដូវកាលដំបូងនេះ កម្មវិធីនឹងមានវគ្គពិសេសៗសរុបចំនួន ២៥ ឈុត ដែលនិងចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់នៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីថ្ងៃទី ១៩ សីហា នេះតទៅ៕