ចេះ​ប៉ុន្មាន​ស្នៀត​នេះ​ អាច​រៀនផ្គុំកុំព្យូទ័រ Desktop ខ្លួនឯង​បាន មិនបាច់មានគ្រូ (ភាគ ១)

  • 2018-08-16 08:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារវិស័យបច្ចេកវិទ្យាកាន់តែរីកចម្រើនទៅមុខ តម្រូវការប្រើប្រាស់កុំព្យូទ័រក៏កើនឡើងទៅតាមនោះដែរ ដោយវាអាចត្រូវបានប្រើប្រាស់សម្រាប់មនុស្សគ្រប់ប្រភេទរួមមាន សិស្ស និស្សិតដែលត្រូវការប្រើកម្មវិធីការិយាល័យ រហូតដល់អ្នករចនាម៉ូត ឬកាត់តវីដេអូ។

ទាក់ទិនទៅនឹងរឿងនេះ តម្រូវការរបស់មនុស្សម្នាក់ៗ ពិតជាមានភាពខុសគ្នា ដោយអ្នកដែលត្រូវការត្រឹមកម្មវិធីការិយាល័យ ដូចជា Microsoft Word នោះត្រូវការកុំព្យូទ័រដែលមានសមត្ថភាពមធ្យមតែប៉ុណ្ណោះ តែបើសិនជាអ្នកត្រូវការប្រើ Desktop សម្រាប់កម្មវិធី កាត់តរូបភាព វីដេអូ ឬសម្រាប់លេងហ្គេមវិញនោះ គ្រឿងក្នុងសម្រាប់ផ្គុំវាឡើងមកត្រូវតែមានសមត្ថភាពខ្លាំង។ ខាងក្រោមនេះ ជាផ្នែកបង្គុំដែលអ្នកគួរដឹង និងជ្រើសរើសឲ្យត្រូវតាមតម្រូវការរបស់អ្នក ក្នុងការផ្គុំកុំព្យូទ័រ Desktop របស់ខ្លួន៖

១. អង្គផ្ទុកទិន្នន័យ (Storage) អង្គផ្ទុកទិន្នន័យ គឺជាគ្រឿងសម្រាប់ផ្ទុករាល់ទិន្នន័យទាំងអស់របស់អ្នកប្រើប្រាស់ជាអចិន្ត្រៃយ៍ ខុសពី RAM (Random Access Memory) ដែលជាអង្គចងចាំដែរតែផ្ទុកទិន្នន័យ ក្នុងពេលកំពុងប្រើប្រាស់ប៉ុណ្ណោះ។ នៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន អង្គផ្ទុកទិន្នន័យមាន ២ ប្រភេទគឺ HDD (Hard Disk Drive) ដែលមានល្បឿនយឺត ប្រើប្រាស់ឌីណាម៉ូ ស៊ីភ្លើង ប៉ុន្តែមានតម្លៃថោក និង SSD (Solid State Drive) ដែលមានល្បឿនលឿន មិនសូវស៊ីភ្លើង តែមានតម្លៃថ្លៃ។ បើសិនជាអ្នកមិនខ្វល់ពីរឿងចំណាយលុយទេ អ្នកអាចដាក់ SSD សុទ្ធតែម្ដងនៅក្នុង Desktop របស់អ្នក តែបើសិនជាថវិការមានកំណត់ អ្នកអាចជ្រើសយក SSD ទំហំតូចសម្រាប់ដំណើរការប្រព័ន្ធប្រិតិបត្តិការ (OS) លាយជាមួយនឹង HDD សម្រាប់ផ្ទុកទិន្នន័យផ្សេងៗ។ យ៉ាងណាមិញ បើអ្នកមិនសូវខ្វល់ពីល្បឿនប៉ុន្មានទេនោះ និងមិនចង់ចំណាយលុយច្រើន អ្នកអាចប្រើ HDD សុទ្ធតែម្ដងក៏បាន។

២. អង្គគណនា (Central Processing Unit) នេះជាផ្នែកសំខាន់បំផុតរបស់កុំព្យូទ័រ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ