FIFA Ranking ខែ​នេះ​កម្ពុជា​នៅ​លើ​ សិង្ហបុរី និង​ម៉ាឡេស៊ី ​ដដែល

  • 2018-08-16 08:57:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាត់​ថ្នាក់ FIFA Ranking ​របស់​កម្ពុជា ​បន្ត​នៅ​​ឈរ​លេខ​រៀង​ទី​១៦៦ ដដែល​ សម្រាប់​ខែ​សីហា ​ឆ្នាំ​២០១៨​នេះ​​ពោល​គឺ​នៅ​លើ​ក្រុម​ខ្លាំង​ៗ​​សិង្ហបុរី ​និង​ម៉ាឡេស៊ី​​។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

​ក្នុង​ខែ​នេះ​ដែរ​​កម្ពុជា​ស្ថិត​នៅ​លេខ​នេះ​ដដែល​ដូច​ខែ​មិថុនា ​ពោល​គឺ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៦៦​ ស្រប​ពេល​ក្រុម​ខ្លាំង​នៅ​អាស៊ាន សិង្ហបុរី​វិញ​ស្ថិត​នៅ​ក្រោម​កម្ពុជា ​ឈរ​លេខ​១៦៩ ​និង​ម៉ាឡេស៊ី ​ឈរ​លេខ​១៧១ ។ សម្រាប់​ក្រុម​ឡាវ ​វិញ ​នៅ​ឆ្ងាយ​ពី​កម្ពុជា​មែនទែន ​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៧៨​។ សម្រាប់​ទិន្នន័យ​នេះ​គឺ​មិន​មាន​ភាព​ខុស​ប្លែក​អ្វី​កាល​ពី​មិថុនា ឡើយ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម