មិនយូរទេ សុខ ពិសី អាចនឹងបើកចំហរឿងភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែផលិតកម្មដូច សុគន្ធកញ្ញា
- 2018-08-17 04:12:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនយូរទេ សុខ ពិសី អាចនឹងបើកចំហរឿងភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែផលិតកម្មដូច សុគន្ធកញ្ញា
ចន្លោះមិនឃើញ
មិនយូរទៀតនោះទេតារាចម្រៀង សុខ ពិសី នឹងបើកចំហរឿងភ្ជាប់ពាក្យ ឬ ចូលរោងការជាមួយកូនប្រុសថៅកែសាន់ដេនៅថ្ងៃណាមួយ ដូច ឱក សុគន្ធកញ្ញា និង ប្អូនប្រុសម្ចាស់ផលិតកម្មហង្សមាសដែរ។នេះបើតាមការឲ្យដឹងពីប្រភពសុំមិនបញ្ចេញឈ្មោះ។
ប្រភពដដែលអះអាងថា សុខ ពិសី និង ឡាយ សុខចំរើន មានទំនាក់ទំនងស្នេហាជាមួយគ្នាច្រើនឆ្នាំដែរហើយ តាំងពីចូលផលិតកម្មសាន់ដេ តែព្យាយាមលាក់បាំងព្រោះខ្លាចធ្លាក់ប្រជាប្រិយភាពប្រសិនបើបង្ហាញមុខប្រុសស្នេហ៍ជាសាធារណៈ។ ប៉ុន្តែគ្រប់យ៉ាងមិនអាចលាក់បាំងយូរតទៅទៀតបានទេ នាង នឹងប្រកាសឲ្យអ្នកគាំទ្របានដឹង តែរង់ចាំពេលវេលាដ៏សមស្របណាមួយសិន។
ការមិនទាន់ប្រកាសចំណងស្នេហ៍ជាសាធារណៈជាមួយ ឡាយ សុខចំរើន ដោយសារតែ ពិសី យល់ថាវ័យនាង ពេលនេះមិនទាន់ឈានដល់ខ្ទង់៣០ រង់ចាំបន្តិចទៀតក៏មិនហួសពេលដែរ។
ទោះបីជាមានការអះអាងពីប្រភពសុំមិនបញ្ចេញឈ្មោះយ៉ាងនេះក្ដី សុខ ពិសី និង ឡាយ សុខចំរើន មិនអាចទាក់ទងសុំការបកស្រាយបានទេ ដោយទូរស័ព្ទមិនអាចភ្ជាប់ទំនាក់ទំនងបាន។ ស្របពេលសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ខណៈពេលនេះអ្នកទាំងពីរកំពុងតែដឹកដៃគ្នាទៅសាងភាពផ្អែមល្ហែមនៅប្រទេសថៃ៕