កៀកមែនទែនហើយ! The Voice Kids Cambodia វគ្គរន្ធត់ដំបូងត្រៀមអង្រួនបេះដូងអ្នកគាំទ្រ ស្អែកនេះ

  • 2018-08-17 04:46:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia ដែលមានការឧបត្ថម្ភផ្តាច់មុខពីភេសជ្ជៈIZE (អាយស៍) ទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈប៉ូវកម្លាំង WURKZ (វើក) ដ៏ល្បីកក្រើក និងធ្វើឲ្យទស្សនិកជនកម្ពុជាតាមដានមិនដាច់វគ្គកាលពីរដូវកាលមុន ឥឡូវនេះបានឈានមកដល់រដូវកាលទី២ហើយ។

សម្រាប់រដូវកាលថ្មីនេះ មានកុមារគួរឲ្យស្រលាញ់ និងពោរពេញដោយទេពកោសល្យសរុបជាង ១ ម៉ឺននាក់ទូទាំងប្រទេសបានដាក់ពាក្យចូលមកបញ្ចេញសមត្ថភាពប្រលង ដើម្បីទទួលយកពានរង្វាន់លំដាប់ថ្នាក់ពិភពលោកខាងលើ។ ឆ្នាំនេះ ជ័យលាភីនឹងទទួលបានអាហារូបករណ៍សិក្សានៅសាលាអន្តរជាតិ ដំណើរកម្សាន្តទៅប្រទេសជប៉ុនក្នុងរដូវកាលធ្លាក់ព្រិល សរុបជាទឹកប្រាក់ ១០០ លានរៀល និងក្លាយជាតារាចម្រៀងអាជីពវ័យក្មេងកុងត្រាប្រចាំផលិតកម្ម រស្មីហង្សមាស។

The Voice Kids Cambodia នឹងចាក់ផ្សាយនៅថ្ងៃសៅរ៍ រៀងរាល់សប្ដាហ៍ ចាប់ពីម៉ោង ៨ យប់ លើកញ្ចក់ទូរទស្សន៍ Hang Meas HDTV។ វគ្គ The Blind Audition ដែលជាវគ្គរន្ធត់ និងគួរឲ្យចង់តាមដានជាងគេប្រចាំរដូវកាល នឹងបង្ហាញខ្លួនចាក់ផ្សាយនៅថ្ងៃទី១៨ សីហា នេះហើយ។

ដូច្នេះកុំភ្លេចរង់ចាំទស្សនា និងទស្សន៍ទាយទាំងអស់គ្នាថាកុមារតូចៗណាខ្លះដែលអាចអន្ទងចិត្តគ្រូបង្វឹកឲ្យចុចប៊ូតុងដណ្ដើមយកពួកគេបាន?

អត្ថបទ៖ សុខណា