ទម្លាយ​អាថ៌កំបាំង​​រៀន​វិធី​ធ្វើ​​ស្ទីល​អបអរ​ថ្មី​របស់ Alli តាម​ពិត​ងាយ​សោះ

  • 2018-08-17 07:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ស្ទីល​អបអរ​ថ្មី​របស់​ខ្សែ​បម្រើ​របស់ Spurs កីឡាករ Dele Alli កំពុង​មាន​ការ​ពេញ​និយម​និង​​មាន​អ្នក​រៀន​ធ្វើ​តាម​ច្រើន។ ក្រោយ​បង្ហាញ​វីដេអូ​ ល្បែង "The Dele Alli Challenge” ម្សិលមិញ ឃើញ​ថា អ្នក​ខ្លះ​ថា​ស្រួល ខ្លះ​ទៀត​ថា​លំបាក​ទម្រាំ​ធ្វើ​ត្រូវ ឯ​មួយ​ចំនួន​ទៀត​នៅ​តែ​ធ្វើ​មិន​ចេញ។

នៅ​ពេល​នេះ​ដើម្បី​ស្រាយ​ចម្ងល់ វីដេអូ​ខាង​ក្រោម​នឹង​បង្រៀន​ប្រិយមិត្ត​ពី​វិធី​ធ្វើ​ស្ទីល​អបអរ​ថ្មី​របស់ Alli។ មើល​តាម​វីដេអូ​វា​មិន​ពិបាក​អ្វី​ទេ អ្នក​ទាំង​អស់​គ្នា​គ្រាន់​តែ​ធ្វើ​ដៃ​ជា​សញ្ញា​ "OK” រួច​បត់​ម្រាម​​ដៃ​៣​ដែល​នៅ​សល់​ចុះ បន្ទាប​មក​ទៀត​គ្រលាស់​មក​ខាង​លើ​ថ្ងាស​នោះ​នឹង​ធ្វើ​បាន។ មិន​បាច់​បក​ស្រាយ​ច្រើន​នាំ​តែ​ពិបាក មើល​វីដេអូ​ខាង​ក្រោម រួច​រៀន​ទាំង​អស់​គ្នា៖ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម