ម៉ារ៉ា ប៊ុណ្ណា ចូល​​បន្ទប់​វះកាត់​​បន្ទាន់​មុន​នេះ

  • 2018-08-23 05:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និង​ចម្រៀង លោក ម៉ារ៉ា ប៊ុណ្ណា ត្រូវ​បាន​ប្រភព​មួយ​បាន​ទម្លាយ​ឲ្យ​​ដឹង​ថា បាន​ចូល​​បន្ទប់​វះ​កាត់​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​​រុស្សី​​នា​ព្រឹក​មិញ​នេះ បន្ទាប់​ពី​ជំងឺ​​របស់​​លោក ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​កាន់​តែ​ខ្លាំង​មិន​​អាច​ទុក​យូរ​បាន។

តាម​ការ​ឲ្យ​ដឹង​ពី ម៉ាទីន ជា​មិត្តភ័ក្ដិ លោក ម៉ារ៉ា ប៊ុណ្ណា ដែល​បាន​ទៅ​មើល​ថែ​​ផ្ទាល់ តារា​ចម្រៀង​រូប​នេះ ​មាន​ជំងឺ បូស​អន្ទង់​ធ្ងន់ធ្ងរ​នៅ​​​ក្បែរ​​ប្រដាប់​ភេទ ដោយ​បូល​នោះ​បាន​ធ្វើ​ទុក្ខ​កាន់​តែ​ខ្លាំង ហើយ​គ្រូពេទ្យ​ពិនិត្យ​ទៅ ឃើញ​ថា មិន​អាច​បន្ត​ទុក​ឲ្យ​បែក​ធ្លាយ តាម​ធម្មតា ក៏​សម្រេច​វះ​កាត់​តែ​ម្ដង​ទៅ។

គិត​មក​ដល់​ម៉ោង​នេះ លោក ម៉ារ៉ា ប៊ុណ្ណា បាន​វះកាត់​ដោយ​ជោគជ័យ​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ខ្លួន​​នៅ​ឡើយ ព្រោះ ការ​វះ​កាត់​នោះ ​គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​សន្លប់ ហើយ​លោក កំពុង​​តែ​សម្រាក​បន្ទប់​សង្គ្រោះ​បន្ទាន់។

មុន​វះកាត់​នេះ លោក ម៉ារ៉ា ប៊ុណ្ណា ត្រូវ​បាន​គេ​ដឹង​ថា បាន​ជួប​​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្ដង​ផង​ដែរ ស្ទើរ​តែ​គ្រោះ​ថ្នាក់​ដល់​ជីវិត ដោយ​កាល​ណោះ លោក​បាន​បើក​រថយន្ត​ទីកូ ទៅ​បុក និង​​របាំង​ចែក​ទ្រូង​ផ្លូវ ធ្វើ​ឲ្យ​រង​ខួច​​ខាត រថយន្ត​នោះ​ទាំង​ស្រុង ប៉ុន្តែ​សាមី​ខ្លួន មិន​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ។

អត្ថបទៈ ស៊ុនហួត