ការពិតចឹងទេ! មូលហេតុ ៥ យ៉ាង អ្នកធ្វើការ និងអ្នកសិក្សា គួរណាត់ជួបនៅហាងកាហ្វេ
- 2018-08-27 00:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតចឹងទេ! មូលហេតុ ៥ យ៉ាង អ្នកធ្វើការ និងអ្នកសិក្សា គួរណាត់ជួបនៅហាងកាហ្វេ
ចន្លោះមិនឃើញ
ហាងកាហ្វេបានក្លាយជាកន្លែងដ៏ពេញនិយម សម្រាប់មនុស្សទូទៅនៅពេលបច្ចុប្បន្ននេះ ពិសេសគឺអ្នករស់នៅទីក្រុងភ្នំពេញតែម្តង មិនថា សិស្សសាលា ឬអ្នកធ្វើការ ច្រើនណាត់គ្នាដើម្បីជួបជុំ ជជែក ពិភាក្សា និងធ្វើកិច្ចការផ្សេងៗ។ តើមានមូលហេតុអ្វីខ្លះ បានជាពួកគេ គួរតែជ្រើសរើសហាងកាហ្វេ ធ្វើជាកន្លែងណាត់ជួប?
១. ទីតាំងអំណោយផល៖
ហាងកាហ្វេភាគច្រើនត្រូវបានរចនា និងរៀបចំ តម្រូវតាមចំណូលចិត្តរបស់អតិថិជន ប្រកបដោយសោភណ្ឌភាពល្អ ត្រជាក់ភ្នែក គួរជាទីចាប់អារម្មណ៍។ ទិដ្ឋភាពអំណោយផលក្នុងហាងកាហ្វេ ពិតជាចាំបាច់ណាស់ សម្រាប់ការណាត់ជួប ដើម្បីការពិភាក្សាការងារ ឬកិច្ចការផ្សេងៗ មិនថាជាលក្ខណៈបុគ្គល ឬជាក្រុមនោះទេ។ ម្យ៉ាងទៀត មនុស្សសម័យថ្មី តែងតែគិតគូពីសុខភាពជាចម្បង ដូច្នេះ ទីតាំងដ៏មានផាសុកភាព នៃហាងកាហ្វេក៏ជាកត្តាសំខាន់។ ក្រៅពីនេះ ហាងកាហ្វេ ជាកន្លែងជួបជុំធ្វើការងារ ដែលអាចផ្តល់សុវត្ថិភាព មានម៉ាស៊ីនត្រជាក់ បង្កើនភាពរ៉ូមែនទិក មានភាពទំនើប ទាន់សម័យផងដែរ។
២. បានជួបមនុស្សថ្មីៗច្រើន៖
នៅហាងកាហ្វេពេញមួយថ្ងៃ អ្នកប្រាកដជាទទួលអារម្មណ៍ថ្មីៗបានច្រើន ជាមួយនឹងមនុស្សប្លែកមុខជាច្រើន ដែលមកញ៉ាំកាហ្វេ ឬមកធ្វើការងារ។ វាពិតជាស្ត្រេស្តណាស់ទៅហើយ ដែលអ្នកចំណាយពេល៨ម៉ោង ឬលើសនេះក្នុងមួយថ្ងៃ នៅតែមួយកន្លែង ដើម្បីបំពេញការងារ នៅតាមក្រុមហ៊ុន ឬនៅកន្លែងការងារផ្ទាល់ខ្លួន។ ប៉ុន្តែ ការមកហាងកាហ្វេម្តងម្កាល ក៏អាចជួយរំសាយភាពស្ត្រេស្ត បានមួយផ្នែកដែរ កាលណាបើអ្នក បានជួបជាមួយមនុស្សថ្មីៗ។ ជួនពេលខ្លះ ក៏ទទួលបានគំនិតថ្មីៗ ពីមនុស្សជុំវិញខ្លួនថែមទៀតផង។
៣. មានសេវា WiFi អាចប្រើប្រាស់បណ្តាញសង្គមដោយសេរី៖
ប្រាកដណាស់ មនុស្សសព្វថ្ងៃ ធ្វើការងារដោយពឹងផ្អែកសឹងតែទាំងស្រុង ទៅលើការប្រើប្រាស់បណ្តាញសង្គម។ ដូច្នេះ នៅហាងកាហ្វេ រមែងយកចិត្តទុកដាក់ពីបញ្ហានេះ ដោយផ្តល់ជូនភ្ញៀវតាមតម្រូវការ នូវសេវាអ៊ិនធឺណិតប្រើ និងអាចសាកថ្មបានដោសេរី ឥតកំណត់ បើទោះជាទៅញ៉ាំកាហ្វេ ត្រឹមតែមួយកែវ ហើយអង្គុយពេញមួយថ្ងៃយ៉ាងណាក្តី។
៤. ជួយជម្រុញប្រសិទ្ធភាពការងារ៖
ហាងកាហ្វេ ផ្តល់ទីតាំងសមស្រប សម្រាប់អ្នកធ្វើការ ឬអ្នកសិក្សា អាចផ្តោះប្តូរយោបល់គ្នាទៅវិញទៅមក ជាមួយមិត្តភក្តិ ឬក្រុមការងារ ដើម្បីជួយពន្លឿនប្រសិទ្ធភាព ការងារ ឬការសិក្សាឲ្យកាន់តែល្អ។ នេះក៏ជាហេតុផលសមស្របមួយ ដែលជម្រុញឲ្យពួកគេ និយមនាំគ្នាមកហាងកាហ្វេផងដែរ។
៥. អាចញ៉ាំកាហ្វេ ភេសជ្ជៈ ឬអាហារតាមតម្រូវការ៖
ការពិតនៅហាងកាហ្វេ មិនមែនមានត្រឹមតែកាហ្វេមួយមុខប៉ុណ្ណោះទេ តែក៏មានភេសជ្ជៈដទៃទៀត និងរបស់ញ៉ាំជាច្រើនមុខ បម្រើជូនភ្ញៀវផងដែរ។ ដូច្នេះ វាពិតជាងាយស្រួល សម្រាប់ការចំណាយពេលវេលាច្រើន ជាមួយការជួបជុំ ជជែក ឬនិយាយពីការងារផ្សេងៗ ហើយបើទោះជា មានអារម្មណ៍ថាឃ្លានពេលណា អាចហៅ ឬកុម៉្មង់អាហារញ៉ាំបានភ្លាមៗ តាមតម្រូវការ មិនបាច់ត្រូវចេញពីកន្លែងមួយ ទៅកន្លែងមួយចំណាយពេលច្រើនឡើយ។ ជាក់ស្តែងដូចជានៅ E&M Coffee អ៊ីចឹង គឺមានផ្តល់ជូនគ្រប់យ៉ាងជូនលោកអ្នក លើសពីការរៀបរាប់ ខាងលើនេះទៅទៀត រួមបញ្ចូលទាំងសេវាកម្មល្អ បរិយាកាសអំណោយផល ផាសុកភាពល្អ អាចភ្លក់រសជាតិភេសជ្ជៈជាច្រើនមុខ និងអាហារដ៏ឈ្ងុយឆ្ងាញ់៣ពេល ព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។
ឆ្លៀតក្នុងឱកាសនៃការបើកដំណើរការសាខាថ្មីរបស់ E&M Coffee រួមជាមួយការបញ្ចុះតម្លៃ រហូតដល់ទៅ ៥០% ឯណោះ សម្រាប់គ្រប់អតិថិជនទាំងអស់។ E&M Coffee បើករៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៩យប់ មាន ២ទីតាំង៖
សូមទស្សនាវីដេអូខាងក្រោម៖