គៀត សុវណ្ណាឡាង យំ១រាត្រីឡើងហើមភ្នែក ដោយសារឆ្កែមួយក្បាល(វីដេអូ)

  • 2018-08-28 02:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ គៀត សុវណ្ណាឡាង យំ​មួយ​រាត្រី​ឡើង​ហើម​ភ្នែក​ដោយ​សារ​តែ​ឆ្កែ​ញី​​មួយ​ក្បាល​ត្រូវ​បាន​បាត់​កាល​ពី​ម្សិលមិញ​​នៅ​បរិវេណ​ផ្ទះ​នាង សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

គៀត សុវណ្ណាឡាង ថា ខ្លួន​ពិត​ជា​មាន​អារម្មណ៍​សោក​ស្ដាយ​ និង​ខូច​ចិត្ត​​ខ្លាំង​ណាស់​មិន​គួរ​ឆ្កែ​ ដែល​ធ្លាប់​ប្រលែង​លេង​​រាល់​ថ្ងៃ​ត្រូវ​​បាន​បាត់​ដោយ​មិន​ដឹង​មូល​ហេតុ​ថា គេ​យក​ទៅ​ចិញ្ចឹម​ ឬ​សម្លាប់​ដើម្បី​ ធ្វើ​ម្ហូប​យក​​មក​ទទួល​ទាន​នោះ​ទេ។

ជាមួយ​​សំឡេង​អួល​ដើមក​​នឹក​អាណិត​ដល់​ឆ្កែ​ជា​ទី​ស្រឡាញ់​ គៀត សុវណ្ណាឡាង រៀប​រាប់​ថា៖" មិន​ឲ្យ​ខ្ញុំ​យំ​យ៉ាង​ម៉េច​ ប្រសិន​បើ​គេ​យក​វា​ទៅ​ចិញ្ចឹម​មិន​អី​ទេ​បង តែ​បើ​យក​វា​ទៅ​សម្លាប់​ធ្វើ​ម្ហូប​ខ្ញុំ​អាណិត​វា​ណាស់ ព្រោះ​ធ្លាប់​ឃើញ​វា​រត់​មក​អរ​ខ្ញុំ​រាល់​ថ្ងៃ​ពេល​ត្រឡប់​មក​​ពី​ធ្វើការ"។

ឆ្កែ​ គៀត សុវណ្ណាឡាង ជា​ឆ្កែ​ញី​មាន​ឈ្មោះ​កាបូ បាន​បាត់​កាល​ពី​​ថ្ងៃ​ទី ២៧ ខែ សីហា ឆ្នាំ ២០១៨ ម្សិលមិញ​នេះ។ ក្រោយ​ពី​ក្រុម​គ្រួសារ​បិទ​ទ្វា​​ផ្ទះ​មិន​បាន​​មើល​ថា មាន​ឆ្កែ​នៅ​ខាង​ក្រៅ៕​

ឆ្កែ គៀត សុវណ្ណាឡាង ដែលបាត់នៅក្នុងរង្វង់

អត្ថបទ៖ ឆុង ស៊ីណាន