Ed Sheeran ស្រាយ​មន្ទិល​ចំពោះ​​ការ​បែក​ធ្លាយ​ព័ត៌មាន​រៀបការ​ស្ងាត់​ៗ

  • 2018-08-28 14:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​សញ្ជាតិ​អង់គ្លេស Ed Sheeran បាន​លេច​ធ្លាយ​ព័ត៌មាន​ចចាមអារ៉ាម​ថ្មីៗ​នេះ​ថា លោក​បាន​រៀបការ​រួច​ហើយ។ ឥឡូវ​នេះ លោក​ឆ្លើយតប​នឹង​សំណួរ​រសើប​របស់​ពិធីការិនី Keltie Knight ។

នៅ​ក្នុងបទ​សម្ភាសន៍​ជាមួយ Access តារា​ចម្រៀង​បាន​​បើក​ចំហរ​ពី​ទំនាក់ទំនង​ស្នេហា​របស់​លោក​ជាមួយ​មិត្ត​ស្រី Seaborn បន្ទាប់​ពី​បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​៧ខែ​រួច​មក​ហើយ។ Ed Sheeran និយាយ ដោយ​ចង្អុល​ទៅ​ចិញ្ចៀន​ប្រាក់ ដែល​អះអាង​ថា មិត្ត​ស្រី​ជា​អ្នក​ធ្វើ​ឲ្យ​ផង។

ដោយ​ឡែក​សំណួរ​បន្ត​របស់​អ្នក​យក​ព័ត៌មាន Access ថា "តើ​លោក​អាច​បញ្ចេញ​លម្អិត​ពី​ការ​រៀបការ ថា​តើ​លោក​បាន​រស់​ថ្ងៃ​ហើយ​ឬ​នៅ ហើយ​ធ្វើ​នៅ​ឯណោះ?"។ ម្ចាស់​បទ "Shape of You” បាន​ឆ្លើយ​ថា "ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី​មួយ​ដោយ​បើក​ចំហរ​ទេ"។

យ៉ាង​ណា​តារា​ចម្រៀង​បាន​ឆ្លើយ​សំណួរ​ស្រដៀង​គ្នា​នៅ​ក្នុង​កម្មវិធី "Kiss FM” របស់​វិទ្យុ​អូស្ត្រាលី។ តារា​ចម្រៀង "Perfect” បាន​ឆ្លើយ​ថា "អត់​ទេ ខ្ញុំ​មិន​បាន​រៀបការ​ដោយ​ស្ងាត់​ទេ គឺ​អត់​ទេ មិត្ត​ស្រី​របស់​ខ្ញុំ​បាន​ធ្វើចិញ្ចៀន​នេះ​អោយ​ខ្ញុំ ហើយ​ពួក​យើង​ទាំង​ពីរ​មាន​វា​ដូច​គ្នា!”។

​Ed Sheeran បាន​ភ្ជាប់​ពាក្យ​ជាមួយ​មិត្ត​ស្រី​ដែល​សេព​គប់​គ្នា​យូរ​ឆ្នាំ Cherry Seaborn កាល​ពី​ខែ​មករា។ ១​ខែ​ក្រោយ​មក ពោល​គឺ​នៅ​ក្នុង​​កុម្ភៈ ក៏​លេច​ដំណឹង​ថា ពួក​គេ​បាន​រៀបការ​ស្ងាត់​ៗ ដោយ​សារ​តែ​គេ​ឃើញ​ពួក​គេ​ពាក់​ចិញ្ចៀន​នៅ​ម្រាម​ដៃ​សម្គាល់​អ្នក​រៀបការ​ហើយ​ដូច​គ្នា៕

ប្រភព៖ etonline | standard   ប្រែ​សម្រួល៖ ទារិកា