Vardy ចង់​ព្យួរ​ស្បែក​ជើង​ពី​ជម្រើស​ជាតិ​ព្រោះ​មាន​មូលហេតុ​៣​សំខាន់​

  • 2018-08-29 01:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jamie Vardy ចាប់​ផ្ដើម​អស់​និស្ស័យ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ហើយ​​មាន​បំណង​ចូល​និវត្តន៍​ ដោយ​បច្ចុប្បន្ន​រូប​គេ​កំពុង​ពិភាក្សា​ពី​ការ​សម្រេច​ចិត្ត​នេះ​ជាមួយ​គ្រូ​បង្វឹក​ Gareth Southgate។ ​

ខ្សែ​ប្រយុទ្ធ​ដែល​នឹង​ឈាន​ចូល​វ័យ​៣២​ឆ្នាំ​នៅ​ខែ​មករា​បាន​និយាយ​ថា​មាន​កត្តា​មួយ​ចំនួន​​ធ្វើ​ឲ្យ​ខ្លួន​ចង់​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​មាន​ដូច​ជា​ អាយុ​កាន់​តែ​ច្រើន, ចង់​មាន​ពេល​វេលា​ជាមួយ​ក្រុម​គ្រួសារ​ និង​ផ្ដោត​លើ​ការ​លេង​ជាមួយ​​ក្លឹប​អាជីព​ឲ្យ​បាន​ច្រើន​។​

មូលហេតុ​ផ្សេង​ទៀត​ក៏​ព្រោះ​​តែ​ Vardy មាន​ឱកាស​លេង​តិចតួច​ ដូច្នេះ​ចង់​ផ្ដល់​ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ​បង្ហាញ​សមត្ថភាព​វិញ។​ Southgate មិន​គាំទ្រ​​ឲ្យ​ខ្សែ​ប្រយុទ្ធ​មក​ពី Leicester រូប​នេះ​ចូល​និវត្តន៍​ទេ​ដោយ​រំពឹង​ថា​រូប​គេ​នឹង​ប្ដូរ​ចិត្ត​វិញ​មុន​ប្រកួត​ប៉ះ​ អេស្ប៉ាញ​ និង​ស្វីស​នៅ​ខែ​ក្រោយ។​ យ៉ាង​ណា​លោក​គោរព​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​នីមួយ​ៗ​៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម