John Cena ប្រែ​រូបរាង​មួយ​ទំហឹង ក្រោយ​បែក​គ្នា​ជាមួយ​គូដណ្ដឹង

  • 2018-08-29 09:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

John Cena បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ WWE ភ្ញាក់​ផ្អើល​ខ្លាំង ដោយ​បាន​បង្ហាញ​​​ការ​ប្រែប្រួល​រូប​រាង ក្រោយ​បែប​គ្នា​ជាមួយ​គូដណ្ដឹង Nikki Bella។

កីឡាករ​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​១៦​ដង បញ្ចេញ​រូប​ភាព​នៃ​ការ​ប្ដូរ​រាងកាយ​នៅ​លើ​បណ្ដាញ Twitter របស់​គេ​ដែល​មាន​​មាន​អ្នក​តាមដាន ១១,៣​លាន់​នាក់។ ក្រៅ​ពី​រូបរាង Cena​វ័យ​៤១​ឆ្នាំ​ក៏​បាន​ប្ដូរ​ម៉ូដ​សក់​​ធ្លាប់​តែ​សក់​ខ្លី មក​សក់​វែង​​ជាង​មុន។

អ្នក​​ធ្លាប់​ស្គាល់​ប្រាកដ​ជា​ដឹង​ថា John Cena ​ពី​មុន​មាន​​ដុំ​ធំ​តែ​មិន Fit ពេក​ទេ។ សម្រាប់​ពេល​នេះ​​កីឡាករ​អាមេរិក​​​បាន​ប្រែង​រាង Fit ជាង​មុខ​ខ្លាំង​ស្ទើរ​តែ​គ្មាន​សាច់​ខ្លាញ់​និង​ចេញ​សរសៃ​ពេញ​ដង​ខ្លួន។ មួយ​រយៈ​ចុងក្រោយ Cena រៀង​ដក​ឃ្លា​ពី​សង្វៀន​កីឡាកាស​បន្តិច ដោយ​ផ្ដោត​លើ​ការ​សម្ដែង​ភាពយន្ត​វិញ។

ចំពោះ​រឿង​ស្នេហា John Cena បាន​បែកបាក់​ជាមួយ​គូស្នេហ៍​៦​ឆ្នាំ Nikki Bella។ មូលហេតុ​នៃ​ការ​ចែក​ផ្លូវ​គ្នា​នេះ​ខាង​ស្រី​ទម្លាយ​ថា ព្រោះ Cena មិន​ចង់​បាន​កូន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ