លោក ស៊ីន ស៊ីសាមុត និពន្ធបទ «ឧត្តមដួងចិត្ត» ដើម្បីលួងចិត្តប្រពន្ធរឿងមួយ
- 2018-09-02 03:06:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ស៊ីន ស៊ីសាមុត និពន្ធបទ «ឧត្តមដួងចិត្ត» ដើម្បីលួងចិត្តប្រពន្ធរឿងមួយ
ចន្លោះមិនឃើញ
បទ «ឧត្តមដួងចិត្ត» ជាស្នាដៃតែងនិពន្ធផ្ទាល់របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដើម្បីលួងចិត្តឧត្តមភរិយា ខាវ ថងញ៉ុត ដែលឃ្លាតឆ្ងាយពីរូបលោកទៅស្រុកកំណើត ក្នុងខេត្តស្ទឹងត្រែង និងត្រៀមខ្លួនសម្រាលកូនដំបូង។
ឆ្នាំ១៩៥៦ បទចម្រៀង "ឧត្តមដួងចិត្ត" របស់លោក ស៊ីន ស៊ីសាមុត បានបន្លឺសំឡេងតាមរលកអាកាសរបស់វិទ្យុជាតិកម្ពុជា ពីបន្ទប់ផ្សាយនៅភ្នំពេញដល់ខេត្តស្ទឹងត្រែង តាមការសន្យា នេះបើយោងតាមឯកសាររបស់សមាគមស៊ីន ស៊ីសាមុត។
នៅក្នុងកិច្ចសន្ទនាមួយ ជាមួយក្រុមការងារផ្លូវទៅស្រុករបស់ Sabay លោកស្រី ខាវ ថងញ៉ុត បានបញ្ជាក់ថា នៅពេលនោះលោកយាយសម្រាលកូនស្រីច្បងនៅខេត្តស្ទឹងត្រែង កាលនោះដោយសារតែ ចាស់ៗបុរាណតម្រូងឱ្យស្រ្តីឆ្លងទន្លេត្រូវអាំងភ្លើង។ រីឯ លោក ស៊ីន ស៊ីសាមុត ត្រូវបំពេញការងារនៅភ្នំពេញ មិនអាចនៅក្បែរថែរក្សាលោកស្រីបាន ទើបរូបលោកសន្យាតែងបទចម្រៀងមួយនេះសម្រាប់លួងចិត្តលោកស្រី កំដរអារម្មណ៍ពេលអាំងភ្លើង។
ក្រោយមកទៀត បទចម្រៀង "ឧត្តមដួងចិត្ត" ត្រូវបានថតដាក់ថាសនៅឆ្នាំ ១៩៦៩ ដោយមានលោក មែ ប៊ុន ជាអ្នកសម្រួលតន្ត្រី។ ជាង ៦០ឆ្នាំហើយ បទ «ឧត្តមដួងចិត្ត» របស់លោក ស៊ីន ស៊ីសាមុត បាននិងកំពុងបម្រើ អារម្មណ៍អ្នកស្តាប់ ជាពិសេស គឺលោកស្រី ខាវ ថងញ៉ុត ដែលជាភរិយាទី១របស់លោកមកដល់បច្ចុប្បន្ន៕
រីករាយសណ្ដាប់ បទចម្រៀង ឧត្តមដួងចិត្ត