ស្ត្រីមានផ្ទៃពោះ គួរតែថែរក្សាស្បែកបែបណាទៅ?

  • 2018-09-02 03:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកអាចបន្តោយឱ្យស្បែកអ្នកខូចបានទេនៅពេលដែលអ្នកមានផ្ទៃពោះ? យើងខ្ញុំជឿជាក់ថាអ្នកពិតជាស្រលាញ់ស្បែកអ្នកណាស់ ហើយអ្នកនឹងមិនបន្តោយឱ្យស្បែកអ្នកខូចងាយៗឡើយ។ ដូចនេះតើមានវិធីអ្វីខ្លះដើម្បីថែរក្សាស្បែកអ្នកបាននោះ?

១. ចំពោះអ្នកដែលមានស្បែកខ្លាញ់

អ្នកត្រូវតែលុបមុខឱ្យបានច្រើនដង។ ម៉្យាងទៀតអ្នកត្រូវតែបរិភោគអាហារដែលមានសារធាតុប្រូតេអ៊ីន និងវិតាមីនA B B2 និងC រួមទាំងបន្លែនិងផ្លែឈើឱ្យបានច្រើន។

២. បើស្បែកអ្នកស្ងួត

អ្នកអាចជ្រើសរើសសាប៊ូកូនក្មេងមកលុបមុខបាន។ ជាងនេះទៅទៀតអ្នកត្រូវបរិភោគអាហារដែលមានជាតិម៉ាញេស្យូមនិងកាល់ស្យូមឱ្យបានច្រើនដូចជាត្រី ពងមាន់ ព្រមទាំងត្រូវបន្ថែមអាហារដែលមានវិតាមីនដូចជាបន្លែព៌ណបៃតង ផ្លែឈើ ឬទឹកដោះគោជាដើម។

៣. មាននារីខ្លះនៅពេលដែលមានផ្ទៃពោះ តែងតែកើតស្នាមអ៊ុចខ្មៅនៅលើមុខឬខ្លួន

វិធីព្យាបាលគឺអ្នកត្រូវតែគេងឱ្យគ្រប់ ត្រូវបរិភោគអាហារដែលមានវិតាមីនCនិងប្រូតេអ៊ីនឱ្យបានច្រើន ព្រោះវាអាចជាជំនួយសម្រាប់ស្បែកអ្នក៕

ប្រភព ៖ health.com.kh

អត្ថបទថ្មី