ទ្រី តារាវុធ ជម្រះមន្ទិលរឿងមានស្នេហាភេទដូចគ្នាជាមួយអតីតម្ចាស់ផលិតកម្ម "ឥន្ទ្រានិម្មិត"
- 2018-09-04 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រី តារាវុធ ជម្រះមន្ទិលរឿងមានស្នេហាភេទដូចគ្នាជាមួយអតីតម្ចាស់ផលិតកម្ម "ឥន្ទ្រានិម្មិត"
ចន្លោះមិនឃើញ
តារាសម្តែងកំលោះរូបស្រស់សង្ហារលោក ទ្រី តារាវុធដែលជាអតីត Freshie Boy លេខ១ ជំនាន់ទី១៥ ក្នុងឆ្នាំ២០១៦ បន្ទាប់ពី បានចូលប្រឡូកក្នុងសិល្បៈរយៈ ២ឆ្នាំជាងកន្លងមក បានធ្វើឲ្យអ្នកគាំទ្ររូបសម្រស់របស់ លោកក៏ដូចជាការសម្តែងរបស់មិនស្ទើរតែដោយឡែកមានពាក្យអាចាមអារ៉ាមថាតារាខ្ពស់ស្រឡះរូបនេះគឺមានទំនាក់ទំនងស្នេហាភេទដូចគ្នាជាមួយផលិតករមួយរូបគឺលោក ចាន់ណា រ៉ូណាន់ ព្រោះរាល់ស្នាដៃការផលិតរឿងនិមួយៗរបស់ផលិតកររូបនេះតែងមានវត្តមានចូលរួមពីសំណាក់តារាប្រុសរូបនេះរហូតតែម្តងស្ទើរមិនដាច់គឺឲ្យកត់សំគាល់ផងដែរនៅពីក្រោយទំនាក់ទំនងរវាងអ្នកទាំង២។
ក្រោយពីមានការច្រឡំជាច្រើនទាក់ទងទៅនឹងរឿងលោកស្រលាញ់មនុស្សប្រុសដូចគ្នាជាមួយតារាកូនកាត់ខ្មែរ-អ៊ីស្លាមលោកបង្ហាញអារម្មណ៍ថាប្លែកខ្លាំងចំពោះពាក្យអាចាមអារ៉ាមគឺគ្មានរឿងស្រលាញ់គ្នាដូចដែលហ្វេនៗយល់ច្រឡំឡើយលោកថាមិនមែនជាការពិតគ្មានទាល់តែសោះតាមពិតបើនិយាយទៅពួកយើងរាប់អានគ្នាដូចបងប្អូន ទាំងការងាររកស៊ីបើកហាងកាហ្វេ ការងារសិល្បៈក៏ដូចជាការងារតូចធំជាច្រើនហើយពេលចាប់ដៃធ្វើជាមួយគ្នាយើងជោគជ័យច្រើន ហើយលោកទទួលស្គាល់ថាយើងចូលចិត្តទៅណាមកណាជាមួយគ្នា តែក្នុងនៃសហការការងារប៉ុណ្នោះ គ្មានការស្រលាញ់គ្នាអីនោះទេ ហើយក៏មិនអាចទៅរួចសម្រាប់រូបលោកនិងម្ចាស់ផលិតកម្ម"ឥន្ទ្រានិម្មិត" រូបនេះដែរលោកសុំកុំឲ្យហ្វេនៗក៏ដូចជាអ្នកគាំទ្រលោកមានការភាន់ច្រឡំបន្តទៀត។
តារាប្រុសរូបនេះបន្ថែមទៀតថាបើទាក់ទងទៅនិងការថតរឿងលោកទទួលបានការងារច្រើនមិនមែនតែរបស់ ផលិតកររ៉ូណាន់ទេដូចរឿង" ឯណាខ្មោច" នេះលោករីករាយចូលរួមសម្តែងព្រោះជាស្នាដៃរបស់មិត្តចាស់ ហើយប្លែកត្រងសហការជាមួយផលិតកម្ម LD ទៀតលោកសុំឲ្យអ្នកគាំទ្រជួយគាំទ្របន្តស្នាដៃភាពយន្តខ្មែរពិសេសហ្វេនៗនារីកុំច្រឡំរូបលោកអត់ស្រលាញ់ប្រុសទេគឺលោកស្រលាញ់មនុស្សស្រីគ្រាន់តែមិនទាន់ដល់ពេលមានស្នេហាប៉ុណ្នោះ៕
ចង់ដឹងលំអិតយ៉ាងណាមើលរូបខាងក្រោម៖
សម្ភាសន៍ផ្ទាល់ & ផ្តល់សិទ្ធរូបភាពដោយ៖ លោក ទ្រី តារាវុធ