មកដឹងតម្លៃខ្លួន រំដួលលិចទឹក ផាត់មុខឲ្យតារាល្បីៗ

  • 2018-09-03 07:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រំដួល​លិច​ទឹក​មិន​ត្រឹម​តែ​ពូកែ​រៀប​ចំ​តុប​តែង​ខ្លួន​ឯង​នោះ​ទេ ថែម​ទាំង​មាន​ជំនាញ​ផាត់​មុខ ធ្វើ​សក់​យ៉ាង​ស្ទាត់​ជំនាញ​ឲ្យ​តារា​ល្បី​ៗ​ទៀត​ផង​ រី​ឯ​តម្លៃ​ខ្លួន​វិញ​ខ្ទង់​រយ​ដុល្លារ​ក្នុង​១​ថ្ងៃ។

រំដួលលិចទឹក ថា ឆ្លង​កាត់​បទ​ពិសោធន៍​ផាត់​មុខ​ និង​​តុប​​តែង​ខ្លួន​ឲ្យ​​តារា​ចម្រៀង​ និង​សម្ដែង​ល្បីៗ​ឈ្មោះ​​ជា​ច្រើន​ឆ្នាំ​មក​​នេះ​ នាង ទទួល​បាន​តម្លៃ​ខ្លួន​​អាស្រ័យ​​ទៅ​តាម​កម្មវិធី​តូច​ធំ មាន​រយៈ​ពេល​វែង​ឬ​​ខ្លី។ តែ​​ជា​ទូទៅ​តម្លៃ​ទីផ្សារ​​ ដែល​​ធ្លាប់​ទទួល​បាន​​​ចន្លោះ​ពី ២០០ ទៅ ២៥០ដុល្លារ​អាមេរិក​ ក្នុង​១​ថ្ងៃ។

ភេទ​ទី៣​រូប​នេះ​ថា៖" តម្លៃ​ ២០០ ទៅ២៥០ ដុល្លារ​​ក្នុង​១​ថ្ងៃ​​​នេះ​សម្រាប់​តែ​តួ​ម្នាក់​ប៉ុណ្ណោះ​ ហើយ​ជា​កម្មវិធី​ថត​ស្ប៉ត​ទៀត។ ប្រសិន​បើ​ផាត់​មុខ​ឡើង​ខន ឬ ថត​VM បទ​ចម្រៀង​តម្លៃ​ក្រោម​ហ្នឹង"។ ​​សម្រាប់​​តារា​ចម្រៀង​​ និង​សម្ដែង​ល្បីៗ​ដែល​ រំដួលិចទឹក ធ្លាប់​ផាត់​មុខ​​មុខ​ កន្លង​មក​មាន​ដូច​ជា បង ឱក សុគន្ធកញ្ញា បង មាស សុខសោភា បង ពេជ្រ សោភា ព្រម​ទាំង​អ្នក​សិល្បៈ​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ទៀត។

មុន​មាន​ឈ្មោះ​បោះ​សំឡេង​​ផាត់​មុខ និង​តុប​តែង​ខ្លួន​ឲ្យ​តារា​ល្បី​ៗ​ដូច​សព្វ​ថ្ងៃ​នេះ​ រំដួលលិចទឹក បាន​ឆ្លង​កាត់​ការ​ប្រកួត​​ប្រជែង​ផ្នែក​សម្ផស្ស​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។ ដូច្នេះ​ហើយ​ទើប​មាន​តារា​ល្បី​ៗ​​ពេញ​ចិត្ត​នឹង​ថ្វី​ដៃ​របស់​នាង ហើយ​អ្វី​ដែល​ពិសេស​នោះ​ក្នុង​ការ​ប្រកួត​សម្រស់​ដ៏​ធំ Miss Global International 2017 កាល​ពី​ពេល​កន្លង​ទៅ ដែល​មាន​ស្រី​ស្អាត​មក​ពី​ជាង​៦០​ប្រទេស​ជុំវិញ​ពិភព​លោក ក៏​ទទួល​ខុស​ត្រូវ​ដោយ​រំដួល​លិច​ទឹក​ដែរ៕

អត្ថបទ៖ ឆុង ស៊ីណាន