ល្បងប្រាជ្ញា៖ ស្តេចហាមចេញពីនគរ តែអ្នកបម្រើស្រីប្រើខួរក្បាល គេចចេញយ៉ាងងាយ

  • 2018-09-04 07:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​យូរ​លង់​ណាស់​មក​ហើយ នៅ​ក្នុង​នគរ​មួយ​ដែល​ស្ថិត​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពី​គេ មាន​ស្ដេច​មួយ​អង្គ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ចាកចេញ​ពី​នគរ​ឡើយ ហើយ​រឹតតែ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ក្រៅ​ចូល​មក​ដែរ។

ដើម្បី​ចេញ​ចូល​នគរ​នោះ ត្រូវ​ដើរ​ឆ្លង​កាត់​ស្ពាន​តែ​មួយ​ប៉ុណ្ណោះ។ ផ្ទុយទៅវិញ ស្ដេច​អង្គ​នោះ​បាន​ចេញ​បញ្ជា​ថា «នរណា​ម្នាក់​ដែល​ហ៊ាន​ដើរ​ចេញ​ក្រៅ​នឹង​ត្រូវ​ប្រហារ​ជីវិត ហើយ​អ្នក​ដែល​ដើរ​ចូល​មក ត្រូវ​ដេញ​ចេញ​ទៅ​ក្រៅ​វិញ»។

នៅ​ពេល​សម្រាក អ្នក​យាម​អង្គុយ​នៅ​ក្នុង​ខ្ទម​រយៈពេល ៥នាទី រួច​ដើរ​ត្រលប់​មក​យាម​នៅ​ខាង​មុខ​ស្ពាន​វិញ ដោយ​ចំណាយ​ពេល ៨នាទី

នៅ​ថ្ងៃ​មួយ អ្នក​បម្រើ​ស្រី​ម្នាក់ ស្រាប់តែ​អាច​គេច​ចេញ​ពី​នគរ​នោះ​បាន។ តើ​វា​អាច​កើត​ឡើង​យ៉ាង​ដូចម្ដេច? (សូម​គិត​ពិចារណា មុន​ពេល​មើល​ចម្លើយ​នៅ​ខាង​ក្រោម)

ចម្លើយ៖ នៅ​ពេល​ដែល​អ្នក​យាម​អង្គុយ​នៅ​ក្នុង​ខ្ទម អ្នក​បម្រើ​ស្រី​នោះ​ចាប់ផ្ដើម​ដើរ​ឆ្លង​កាត់​ស្ពាន។ នាង​ដើរ​បាន ៥នាទី ខណៈ​អ្នក​យាម​នៅ​ក្នុង​ខ្ទម រួច​ងាក​ក្រោយ និង​ដើរ​ចូល​ទៅ​ក្នុង​នគរ​វិញ។ នៅ​ពេល​កំពុង​ដើរ​ចូល​សំដៅ​ទៅ​នគរ នាង​ក៏​ត្រូវ​អ្នក​យាម​ដេញ​ចេញ​មក​វិញ​តែម្ដង៕

ចុច​អាន​ល្បង​ប្រាជ្ញា​ផ្សេង​ទៀត៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង