បង្ហាញឈ្មោះតំណាងរាស្ត្រ១០រូប អាយុច្រើនៗបំផុត ប្រកាសចូលកាន់តំណែងនៅថ្ងៃនេះ

  • 2018-09-05 04:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ រដ្ឋសភា​បាន​បើក​សម័យ​ប្រជុំ​ដំបូង​ នៃ​នីតិកាលទី៦ ក្រោម​ព្រះរាជា​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា។ បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ដ ទាំង ១២៥រូប ត្រូវ​បាន​រដ្ឋសភា ប្រកាស​សុពលភាព​​ជា​តំណាងរាស្រ្ដហើយ នៅ​ក្នុង​សម័យ​ប្រជុំ​នេះ និង​ត្រៀម​ធ្វើ​ពិធី​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​នា​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ។

ខាង​ក្រោម​នេះ​ជា​ឈ្មោះ​តំណាង​រាស្ត្រ​១០​រូប ដែល​មាន​អាយុ​ច្រើន​ជាង​គេ​ ក្នុង​ចំណោម​តំណាង​រាស្ត្រ​ទាំង​១២៥​រូប ដែល​សុទ្ធ​តែ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា៖ ​

១. សម្ដេច ហេង សំរិន អាយុ៨៤ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មណ្ឌល​ខេត្ត​ត្បូង​ឃ្មុំ

២. សម្ដេច​ គង់ សំអុល អាយុ​៨២​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មណ្ឌល​ខេត្ត​កំពង់ឆ្នាំង

៣. ឯកឧត្ដម ប៉ែន បញ្ញា អាយុ​៧៧ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មណ្ឌល​ខេត្ត​ព្រៃវែង

៤. ឯកឧត្ដម ហ៊ូ ស្រ៊ី អាយុ​៧៦​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​រាជធានី​ភ្នំពេញ

៥. ​ឯកឧត្ដម ពេជ្រ គឹមស្រ៊ាង អាយុ​៧៦​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​រាជធានី​ភ្នំពេញ

៦. ឯកឧត្ដម ងួន ញ៉ិល អាយុ​៧៦​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​កំពង់ធំ

៧. ឯកឧត្ដម មុំម ស៊ីបុន អាយុ​៧៤​ឆ្នាំ​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​ព្រៃវែង

៨. ឯកឧត្ដម ពេជ្រ ប៊ុនធិន អាយុ​៧៤​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​ក្រចេះ

៩. ឯកឧត្ដម ប៉ាល់ សំអឿន អាយុ​៧៣​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​បន្ទាយ​មានជ័យ

១០. សម្ដេច ទៀ បាញ់ អាយុ​៧៣​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​​ខេត្ត​សៀមរាប

សូមមើលឈ្មោះតំណាងរាស្ត្រទាំង១២៥រូបដូខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី