ចេញ​តម្លៃ​ iPhone ស៊េរី​ថ្មី​ប្រកាស​​សប្ដាហ៍​ក្រោយ​ មាន​ចាប់​ពី ៦៩៩ ដុល្លារ​ឡើង

  • 2018-09-06 02:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​រូបរាង​ផ្លូវ​ការ​របស់​ iPhone ស៊េរី​ថ្មី​ចំនួន​ពីរ​ប្រភេទ​បាន​លេច​ចេញ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ខណៈ​នេះ​បន្ត​លេច​ធ្លាយ​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត​អំពី​ iPhone ចេញ​ឆ្នាំ ២០១៨។​

មុន​ដំបូង​ត្រូវ​ដឹង​ថា​ឆ្នាំ ២០១៨ នេះ​គេ​ជឿ​ជាក់​ថា​ iPhone ស៊េរី​ថ្មី​ចំនួន​បី​ម៉ូដែល​នឹង​លេច​ចេញ​រូបរាង​ឡើង​ ដោយ​ក្នុង​នោះ​មាន​ពីរ​ម៉ូដែល​​ប្រើ​ប្រាស់​អេក្រង់​ OLED និង​មួយ​ម៉ូដែល​ប្រើ​ប្រាស់​អេក្រង់​ LCD។ គេ​ជឿ​ជាក់​ទៀត​ថា​ iPhone ប្រើ​អេក្រង់​ OLED នឹង​មាន​ឈ្មោះ​ថា​ iPhone XS។

នៅ​ថ្ងៃ​នេះ​ប្រភព​​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​ចំនួន​ចេញ​ពី​ប្រទេស​អាល្លឺម៉ង់​ បាន​បង្ហាញ​ពី​តម្លៃ​​ iPhone ស៊េរី​ថ្មី​ទាំង​បី​ ដែល​គ្រោង​ប្រកាស​ចេញ​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា​នេះ។ ប្រភព​បាន​លើក​ឡើង​ថា​ iPhone ប្រើ​ប្រាស់​អេក្រង់​ LCD មាន​តម្លៃ​ ៧៩៩ អឺរ៉ូ, iPhone XS (៥,៨ អ៊ីញ) មាន​តម្លៃ​ ៩០៩ អឺរ៉ូ និង iPhone XS (៦,៥ អ៊ីញ) ​មាន​តម្លៃ ១ ១៤៩ អឺរ៉ូ។

តម្លៃ​ដែល​បង្ហាញ​ចេញ​នេះ​គឺ​ដូច​គ្នា​នឹង​តម្លៃ​ iPhone ស៊េរី​ចុង​ក្រោយ​ទាំង​បី​ម៉ូដែល​ដែល​កំពុង​លក់​នៅ​ប្រទេស​អាល្លឺម៉ង់​ ដោយ​ iPhone 8 មាន​តម្លៃ​ ៧៩៩ អឺរ៉ូ , iPhone 8 Plus មាន​តម្លៃ​ ៩០៩ អឺរ៉ូ និង iPhone X មាន​តម្លៃ​ ១ ១៤៩ អឺរ៉ូ

នេះ​មាន​ន័យ​ថា​ iPhone ស៊េរី​ថ្មី​ទាំង​បី​នឹង​មិន​មាន​ការ​ឡើង​ថ្លៃ​លើស​មុន​នោះ​ទេ ហើយ​តម្លៃ​នេះ​ក៏​នៅ​រក្សា​ដូច​ដើម​សម្រាប់​ទីផ្សារ​ដទៃ​ទៀត​ដែរ។ តួយ៉ាង​ដូច​ជា​នៅ​សហរដ្ឋអាមេរិក​ iPhone LCD នឹង​មាន​តម្លៃ​ ៦៩៩ ដុល្លារ និង​ iPhone XS ទាំង​ពីរ​ប្រភេទ​មាន​តម្លៃ​ ៧៩៩ ដុល្លារ និង ៩៩៩ ដុល្លារ

​​​​iPhone ឆ្នាំ​ ២០១៨ ទាំង​បី​នឹង​មាន​រចនាបថ​​ដូច​គ្នា​នឹង​ iPhone X ដោយ​មាន​អេក្រង់​ឆក​មួយ​ដុំ និង​មាន​អេក្រង់​លាត​ពេញ​ផ្ទៃ។ iPhone ទាំង​បី​ក៏​នឹង​មាន​បំពាក់​មុខងារ​ស្កេន​មុខ​ Face ID និង​បន្ទះ​ឈីប​ A12 ស៊េរី​ថ្មី​ផង​ដែរ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី