​ហួស​ចិត្ត​ពេល​ដឹង​ដើម​ហេតុ ចា​ដេត ជាប់​ការ​ប្រកួត​ជា​តារា​នៅ​ក្រុម​ហ៊ុន​ថៃ​ល្បី​ឈ្មោះ ​​

  • 2018-09-10 06:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង សក្តិ ចា​ដេត បាន​ក្លាយ​ជា​បេក្ខជន​ជាប់​ក្នុង​ការ​ប្រកួត​ប្រជែង​របស់​ក្រុម​ហ៊ុន​ថៃ​ល្បី​ឈ្មោះ​ GMM ​​ ចំណោម​តារា​មក​ពី​ប្រទេស​ វៀតណាម ឡាវ មីយ៉ាន់ម៉ា ថៃ និង​កម្ពុជា។ អ្វី​មិន​នឹក​ស្មាន​ដល់ ដើម​ទង​ដំបូង​ ​តួ​សម្ដែង​ក្នុង​រឿង "​ក្រោម​មេឃ​តែ​មួយ ឬ We Are One” រូប​នេះ​គ្មាន​បំណង​ដាក់​ពាក្យ​ប្រកួត​ឡើយ ដោយ​គ្រាន់​ជូន​គេ​ទៅ​ប៉ុណ្ណោះ តែ​បែរ​ចុង​ក្រោយ​ ចា​ដេត ​ជាប់ រីឯមិត្ត​របស់​ខ្លួន​ធ្លាក់​ទៅវិញ។

​​តារា​ដែល​ធ្លាប់​ប្ដូរ​ឈ្មោះ ពី​ ឡុង តេង ទៅ​ជា សក្តិ ចា​ដេត បន្ត​ថា គ្រា​នោះ​ខ្លួន​គិត​ថា កម្ម​វិធី​គេ​រើស​តែ​តារា​ពន្លក​ថ្មី ចំណែក​ខ្លួន​ជា​តួ​សម្ដែង​យូរ​គួរ​សម​ដែរ ប្រហែល​គេ​មិន​ត្រូវ​ការ​ឡើយ។ ប៉ុន្តែ​មិត្តភ័ក្ដិ​ ប្រាប់​ថា គេ​រើស​ទាំងអស់ ទើប​ខ្លួន​ក៏​ដាក់​លេង​ទៅ។ តែ​មិន​នឹក​ស្មាន ចេះ​តែ​ជាប់​ជា​បន្ត​បន្ទាប់ រហូត​ដល់​វគ្គ​ជម្រុះ​បេក្ខជន​១៦​នាក់​ចុង​ក្រោយ​នៅ​ក្រុមហ៊ុន​ថៃ​បែប​នេះ​ ដោយ​រំភើប​មិន​នឹក​ស្មាន​ដល់។

​មិន​យូរ​ទេ តារា​ទើប​បញ្ចប់​បរិញ្ញា​បត្រ​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង នឹង​ហោះ​ទៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ខាង​មុខ ​រយៈ ពេល​៤​ថ្ងៃ ដើម្បី​ពិភាក្សា​ការងារ។ ចា​ដេត នៅ​រង់​ចាំ​មើល​មួយ​វគ្គ​ទៀត​លើ​ការ​ប្រកួត​នេះ ​ដើម្បី​ចុះ​កុង​ត្រា​ ត្រៀម​សម្ដែង​ក្នុង​ខ្សែ​រឿង​ល្បី​មួយ ក៏​ដូច​ជា​ការងារ​ផ្សេងៗ​នៅ​ក្រុម​ហ៊ុន​ថៃ។

តារា​អាយុ​២២​ឆ្នាំ​ សង្ឃឹម​ថា អ្នក​គាំ​ទ្រ​ជា​ទី​ស្រលាញ់​របស់​ខ្លួន នៅ​តែ​បន្ត​តាម​ដាន​សកម្មភាព​ និង​នឹក​រលឹក​រូប​លោក ​ទោះ​លោក​ត្រូវ​ទៅ​បំពេញ​ការងារ​នៅ​ប្រទេស​ថៃ​មែន តែ​នៅ​តែ​ឡើង​ចុះកម្ពុជា មក​ជួប​អ្នក​គាំ​ទ្រ​ជា​ទី​ស្រលាញ់​ដ​ដែល៕​

ទស្សនាការរៀបរាប់របស់ សក្តិ ចា​ដេត តាមរយៈវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម