នាយ កុយ ប្រកាស​រក ឃ្មឹប ទាំង​តក់ក្រហល់ ក្រោយ​មាន​ដំណឹង​ល្អ​លើ​ការងារ​សម្ដែងឡើង​វិញ!

  • 2018-09-10 12:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជួង ជី ហៅ​នាយ កុយ បាន​ប្រកាស​រក​សមាជិក​ក្រុម នាង ឃ្មឹប ដើម្បី​ហៅ​មក​សម្ដែង​វិញ ក្រោយ​ពី​ទទួល​ដំណឹង​ល្អ​ពាក់​ព័ន្ធ​នឹង​ការ​សម្ដែង​របស់​ខ្លួន​នៅ​ទូរទស្សន៍​ស៊ីអីអិន​ឡើង​វិញ។

នៅ​ក្នុង​វីដេអូ Live របស់​ខ្លួន លោក ជួង ជី បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កូន​ក្រុម​របស់​លោក​យូរ​មក​ហើយ។ ដូច្នេះ​ហើយ ក្រោយ​ពី​ការងារ​ជិត​មក​ដល់ ទើប​លោក​ប្រកាស​រក។ លោក​ថា "ទំនាក់ទំនង​ទៅ​មិន​បាន ដូច្នេះ​បើ​នាង ឃ្មឹ​ប បានឃើញ​វី​ដេ​អូ​នេះ សូម​ទាក់ទង​មក​ផង ហើយ​ចូល​មក​សម្តែង​កំប្លែង​វិញ​ផង!”។

ក្រុម​កំប្លែង​នាយ កុយ ត្រូវ​បាន​ផ្អាក​ពី​ការ​សម្ដែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ CTN អស់​រយៈ​ពេល​ប្រមាណ​ជាង​១​ឆ្នាំ​មក​ហើយ ដោយ​បាន​ធ្វើ​ក្រុម​សម្ដែង​បាន​បាក់​បែក​គ្នា​ដោយ​អន្លើ។ ប៉ុន្តែ​ទើប​តែ​ថ្មីៗ​នេះ លោក​បាន​បញ្ជាក់​ថា ក្រុមរបស់​លោក ត្រូវ​បាន​កោះ​ហៅ​ទៅ​សម្ដែង​ក្នុង​កម្មវិធី "មន្តស្នេហ៍​សំនៀង" ដូច​កាល​ពី​មុន​ជា​ថ្មី។

ដំណឹង​នេះ លោក​រីករាយ ទើប​ត្រៀម​ប្រមែប្រមូល​ក្រុម ចូល​សម្ដែង​ជា​ថ្មី​ដែរ។ ចំពោះ​ការ​កោះ​ហៅ សមាជិក​ក្រុម នាង ឃ្មឹប លោក​បញ្ជាក់​ថា ចង់​ឲ្យ​តារា​កំប្លែង​រូប​នេះ បាន​ប្រាក់​ចំណូល​បន្ថែម យ៉ាង​ណា។ តាម​ការ​បញ្ជាក់​របស់​មេក្រុម​កំប្លែង​រូប​នេះ ក្រុម​របស់​លោក នាង​មាន​មុខ​សម្ដែង​ជា​ថ្មី​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ហើយ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី