ច្រើនសន្លឹកពីកូនកាត់ខ្មែរ-បារាំង Melia Constantin ស្រស់ស្អាតខ្លាំងក្រោមស្នាដៃអ្នកច្នៃម៉ូដវ័យក្មេង

  • 2018-09-11 08:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូដែល​កូនកាត់ខ្មែរ-បារាំង​កញ្ញា Mélia Constantin ពិត​ជា​ស្រស់ស្អាត​ខ្លាំង​ណាស់​​នៅ​ពេល​នាង គ្រងសម្លៀកបំពាក់​​ដែល​ច្នៃម៉ូដ​ដោយ​កូន​ខ្មែរ​​សុទ្ធសាធ​គឺ​លោក ទេព វីរៈ ទើប​តែ​រចនា​ឡើង​កាល​ពី​ពេល​ថ្មិៗ​នេះ។

អ្នកច្នៃម៉ូដសម្លៀកបំពាក់លោក ទេព វីរៈ

ទេព វីរៈ បាន​ប្រាប់​ Sabay ថា ច្រើន​ម៉ូដ​​ដែល​តារា​បង្ហាញ​ម៉ូដ​កូន​កាត់​ខ្មែរ-បារាំង​ស្លៀក​​គឺ​ជា​គំនិត​ច្នៃ​ប្រឌិត​របស់​ខ្លួន​សុទ្ធសាធ​គ្មាន​ការ​លួច​ចម្លង​ម៉ូដ​ពី​អ្នក​ណា​ម្នាក់​ ឬប្រទេស​ជិត​ខាង​ឡើយ​។ ពិសេស​គឺ​លោក ស្រាវជ្រាវ​ម៉ូដ​ថ្មីៗ​ស្អាត​ប្លែក​នៅ​តាម​Internet និង​បទ​ពិសោធន៍​មួយ​ចំនួន​ធ្លាប់​បាន​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​ នៅ​សាកលវិទ្យាល័យន័រតុន។

លោកថា៖"ក្រោយ​ពេល​បបាន​ស្រាវជ្រាវ​ម៉ូដ​ជា​ច្រើន​នៅ​តាម​ Internet ខ្ញុំ​បាន​រៀន​បន្ថែម​វគ្គ​គូសពុម្ពស្លៀក​បំពាក់​ និង​ការ​កាត់​ដេ​ក្នុង​ស្រុក​បន្ថែម​ទៀត រហូត​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​យក​ជំនាញ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​នេះ​តែ​ម្ដង​ទៅ ហើយ​ម៉ូដ​សម្លៀក​បពាក់​ខ្ញុំ​ក៏មាន​ការ​ចាប់​អារម្មណ៍​និង​ទទួល​ស្គាល់​ច្រើន​ពី​ភ្ញៀវ​ថា​ស្អាត" ។

ចង់ដឹងថាម៉ូតនិមួយៗស្រស់ស្អាតប៉ុណ្នាទស្សនារូបភាពខាងក្រោម៖​

សម្ភាសន៍ និង ផ្តល់សិទ្ធដោយ៖ លោក ទេព វិរៈ (អ្នកច្នៃម៉ូតសម្លៀកបំពាក់)

អត្ថបទ៖ សិរីរត្នន៍