ផន ស្រីខួច បញ្ជាក់ទំនាក់ទំនង និងពន្លកស្នេហ៍ចាស់ដុះឡើងវិញជាមួយ នៅ ស៊ីនឿន ក្រោយជួបគ្នានៅអាមេរិក
- 2018-09-12 02:03:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផន ស្រីខួច បញ្ជាក់ទំនាក់ទំនង និងពន្លកស្នេហ៍ចាស់ដុះឡើងវិញជាមួយ នៅ ស៊ីនឿន ក្រោយជួបគ្នានៅអាមេរិក
ចន្លោះមិនឃើញ
កាលពីប៉ុន្មានខែមុនមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថាពន្លកស្នេហ៍ចាស់ ផន ស្រីខួច និង នៅ ស៊ីនឿន ចាប់ផ្ដើមដុះឡើងវិញបន្ទាប់ពីអ្នកទាំងពីរជួបគ្នានៅអាមេរិក។ ដំណឹងនេះត្រូវបានសាមីខ្លួនខាងស្រីបដិសេធចោលទាំងស្រុងថាមិនមែនជាការពិត។
ស្រីខួច ថា នាងទៅកម្សាន្តនៅអាមេរិកជាមួយក្រុមគ្រួសាររយៈពេល៣ ខែតាមការធានារបស់បងស្រីដែលរស់នៅទីនោះផ្ទាល់។ តែចៃដន្យ នៅ ស៊ីនឿន ទៅតាមក្រោយ ហើយបងប្អូនខ្មែរនៅទឹកដីមហាអំណាចនេះស្គាល់ថាអ្នកទាំងពីរជាតារាចម្រៀងនៅផលិតកម្មជាមួយគ្នាក៏ចាប់ដៃគូឲ្យច្រៀងជាមួយគ្នាតែម្ដងទៅ ឯរឿងពន្លកស្នេហ៍ដុះឡើងវិញគឺអត់ទេ។
ការសម្ដែងនៅលើទឹកដីអាមេរិកដើម្បីឲ្យពុកម៉ែបងប្អូនរស់នៅទីនោះសប្បាយរីករាយគឺបានតែ១ដងប៉ុណ្ណោះជាមួយតារាចម្រៀងក្រោមទ្រនំតែមួយ។ ស្រីខួច សុំអះអាងដដែលៗថា ទំនាក់ទំនងខ្លួននិង នៅ ស៊ីនឿន នៅពេលនេះក្នុងនាមជាមិត្តភ័ក្ដិរួមការងារជាមួយគ្នា មិនបានគិតអ្វីលើសពីហ្នឹងនោះទេ។ ដូច្នេះនាង សុំចិត្តពុកម៉ែបងប្អូនកុំយល់ច្រឡំតទៅទៀត។
នាង សង្កត់ធ្ងន់ថា៖" ថ្ងៃណាមួយប្រសិនបើខ្ញុំជួបអ្នកត្រូវចិត្តហើយស្រឡាញ់ និងឲ្យតម្លៃខ្ញុំក៏ដូចជាក្រុមគ្រួសារនាងខ្ញុំពេលនោះហើយខ្ញុំនឹងប្រកាសប្រាប់ពុកម៉ែបងប្អូនជាសាធារណៈឲ្យជាក់ជាពុំខាន។ គ្រាន់តែថាពេលនេះខ្ញុំអត់ទាន់គិត ព្រោះរវល់ជាមួយការងារសិល្បៈខ្លាំងពេក"៕