iPhone X ត្រូវ​ Apple ​ផ្ដាច់​សង្ខារ​ត្រឹម​យប់​មិញ​នេះ

  • 2018-09-13 02:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ជាក់​ជា​ផ្លូវ​ការ​​យប់​មិញ​នេះ​ថា​ ដំណើរ​ការ​ផលិត​ iPhone SE, iPhone 6s/6s Plus និង iPhone X ត្រូវ​បាន​បញ្ឈប់​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ដើម្បី​ស្វាគមន៍ iPhone ជំនាន់​ថ្មី​ទាំង​បី។

នេះ​មាន​ន័យ​ថា​ iPhone SE, iPhone 6s/6s Plus និង iPhone X នឹង​លែង​មាន​លក់​នៅ​ហាង​ផ្លូវ​ការ​របស់​ Apple ត​ទៀត​ហើយ។ iPhone សម្រាប់​លក់​នៅ​ឆ្នាំ ២០១៨ និង ២០១៩ ខាង​មុខ​នេះ​មាន​ចាប់​​ផ្ដើម​ពី​ iPhone 7/7 Plus, iPhone 8/8 Plus, iPhone XR និង​ iPhone XS/XS Max។

​នេះ​អាច​ជា​ដំណឹង​មិន​ល្អ​មួយ​សម្រាប់​អតិថិជន​មួយ​ចំនួន​ដែល​ទន្ទឹង​រង់ចាំ​ថា​ iPhone X នឹង​ចុះ​ថ្លៃ​ក្រោយ​ iPhone ជំនាន់​ថ្មី​ប្រកាស​ចេញ។ ត្បិត​ថា​ឈប់​ផលិត​ និង​ឈប់​លក់​មែន​ប៉ុន្តែ iPhone ទាំង​បី​ស៊េរី​នៅ​តែ​ទទួល​បាន​ការ​បម្រើ​សេវាកម្ម​ពី​ Apple ជា​បន្ត​ទៀត​ និង​អាច​អាប់ដេត​ឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​ផង​ដែរ៕​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី