ក្រោយល្បីបាន១រឿង ឈិន មុន្នីនាថ ត្រៀមដាក់ពាក្យប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក
- 2018-09-14 02:19:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយល្បីបាន១រឿង ឈិន មុន្នីនាថ ត្រៀមដាក់ពាក្យប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក
ចន្លោះមិនឃើញ
ស្រីស្អាត ឈិន មុន្នីនាថ ត្រៀមដាក់ពាក្យប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia នៅរដូវកាលក្រោយ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈខ្សែភាពយន្តភាគរឿង"សិសិររដូវក្នុងបេះដូង"។
ឈិន មុន្នីនាថ ហៅ លីនីតូច ថា The Voice Cambodia នៅវគ្គក្រោយនាង នឹងដាក់ពាក្យប្រឡងដើម្បីបង្ហាញដល់សាធារណជនក៏ដូចជាអ្នកគាំទ្រមួយចំនួនថា ក្រៅពីសម្ដែងខ្សែភាពយន្តខ្លួនក៏អាចច្រៀងបានដែរ។ ម្យ៉ាងទៀតចង់បំពេញក្ដីស្រមៃមួយនេះដែលមានតាំងពីកុមារភាពមកទោះបីជាជោគជ័យ ឬ បរាជ័យនាង ទទួលបានគ្មានចិត្តភ័យខ្លាចអ្វីទាំងអស់។
នៅពេលដាក់ពាក្យប្រឡងក្នុងកម្មវិធី The Voice Cambodia ខាងមុខ ឈិន មុន្នីនាថ នឹងលើកយកបទពីកំពូលតារាចម្រៀង សុគន្ធ និសា មកបកស្រាយដើម្បីឲ្យត្រូវជាមួយសំឡេងរបស់នាង។ ជាពិសេសគឺបទបែបមនោសញ្ចេតនា ណាមួយម្ចាស់បទ"បើស្រឡាញ់ម្ដេចទុកអូនចោល" គឺជា Idol មួយរូបដែលខ្លួនគោរពស្រឡាញ់តាំងពីនៅតូច។
“មិនមែនដោយសារតែខ្ញុំសម្ដែងជាតួអង្គបង និសា នៅតូចឬក៏មុខស្រដៀងគ្នាបានខ្ញុំយកបទគាត់មកច្រៀងនោះទេ តែតាមពិតខ្ញុំស្រឡាញ់គាត់តាំងពីនៅតូច។ ខ្ញុំចូលចិត្តបទមនោសញ្ចេតនា ហើយបទចម្រៀងគាត់ភាគច្រើនគឺមនោសញ្ចេតនា ដូច្នេះបើខ្ញុំយកបទ បងនិសា មកច្រៀងគឺត្រូវព្រោះសំឡេងលក្ខណៈស្រទន់ដូចគ្នា"។ លីនីតូច បន្ថែម។
ត្បិតពេលនេះ ឈិន មុន្នីនាថ មិនមែនជាតារាចម្រៀងក្ដីតែទឹកដមសំឡេងពីរោះមិនចាញ់តារាអាជីពប៉ុន្មានឡើយ។ នាងត្រូវបានក្រុមហ៊ុនធំៗមួយចំនួនទាក់ទងឲ្យឡើងច្រៀងប្រគំតន្ត្រី នៅរាជធានីភ្នំពេញ និងតាមខេត្តជាបន្តបន្ទាប់ស្ទើររកពេលសម្រាកពុំចង់បាន។
គួររម្លឹកថា ឈិន មុន្នីនាថ ហៅ លីនីតូច គឺជាក្មួយស្រីបង្កើតអ្នកនាង ឈិន សុធារី នឹងត្រូវជាកូនស្រីតារាចម្រៀង ឈិន កុសល ។ បច្ចុប្បន្ននាង មានអាយុ ១៦ឆ្នាំរៀនថ្នាក់ទី១១ នៅវិទ្យាល័យបាក់ទូក មានបងប្អូន៤នាក់ ប្រុស៣ស្រី១រូបគេគឺជាកូនទី៣៕