ភឹម តារា​វិបុល​ ដាច់​ចិត្ត​បកស្រាយទំនាក់​ទំនង​ជាមួយ​ ដាវ ដា​វិ​កា ​ក្រោយ​លាក់​អស់​ជិត​១​ឆ្នាំ​

  • 2018-09-19 03:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ស្និទ្ធ​ស្នាល​របស់​តារា​សម្ដែង ​លោក ភឹម​ តារា​វិបុល និង​កញ្ញា ដាវ ដា​វិ​កា ដែល​ធ្លាប់​ល្បី​ថា អ្នក​ទាំង​ពីរ​លួច​បង្កាត់​ភ្លើង​ស្នេហ៍ ពេល​សម្ដែង​រឿង "​ម្ចាស់​បំណុល" ជាមួយ​គ្នា ។ ពេល​នេះ​ភា​គី​ខាង​ប្រុស​ដាច់​ចិត្ត​ទម្លាយ​ការ​ពិត លែង​លាក់​លៀម​ដូច​គ្រា​មុន​ ​ដោយ​សម្អាង​លើ​​ពាក្យ​ថា ទុក​ឲ្យ​ពេលវេលា​ជា​អ្នក​បក​ស្រាយ​។

រឿង​រ៉ាវ​ស្នេហា​របស់​​អ្នក​ទាំង​ពីរ ត្រូវ​បាន​ធ្លាយ​ចេញ​ តាម​រយៈ​ការ​បង្ហើប​ពី​អ្នក​ដឹក​នាំ​រឿង​ម្នាក់ ថា កំលោះ​ក្រមុំ​មួយ​គូ​នេះ​​បាក់​ចិត្ត​ស្រឡាញ់​គ្នា​ដោយ​មិន​ដឹង​ខ្លួន​ ថែម​ទាំង​បារម្ភ​ពី​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​​​ ដល់​ថ្នាក់​ធ្វើ​​ឲ្យ​ក្រុម​ការ​ងារ​ថត​ លួច​ច្រណែន​ពួក​គេ​ថែម​ទៀត​។ សូម្បី​តែ​ ​លោក​វិបុល​ ​ទៅ​លេង​បាល់​ទាត់ ក៏​ ដា​វិ​កា ទៅ​តាម​លើក​ទឹក​ចិត្ត​​ដល់​កន្លែង​លេង​បាល់​ដែរ​ ព្រម​ទាំង​បញ្ចុក​នំ​ទឹក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​​ យ៉ាង​ផ្អែម​ល្ហែម​ទៀត​ផង។

ទាក់​ទិន​នឹង​រឿង​នេះ ​លោក វិបុល​ ប្រាប់​ថា ​ជា​យូរ​មក​ហើយ ដែល​ទំនាក់​ទំនង​នេះ ​ត្រូវ​គេ​យល់​ច្រ​ឡំ។ តាម​ពិត​លោក និង ដា​វិ​កា ប្រៀប​ដូច​សិស្ស​ប្អូន ​និង​សិស្ស​ច្បង មិន​មែន​ជា​ស្នេហា​នោះ​ទេ។ ​នៅ​ក្នុង​សាច់​រឿង លោក​ជា​​គូ​ស្នេហ៍​របស់ ​ដា​វិ​កា ទើប​ធ្វើ​ឲ្យ​​មហាជន​មាន​ការ​គិត​ខុស ពេល​​ទាំង​ពីរ​នាក់​ស្និទ្ធ​ស្នាល​គ្នា​បែប​នេះ។ ​ តួ​អង្គ​ក្នុង​រឿង​ "​ណូ​លី​ណូ​ឡា" ប្រាប់​ថា ពេល​នេះ​លោក​មិន​ទាន់​មាន​ម្ចាស់​ចិត្ត​នៅ​ឡើយ​ទេ ហើយ​លោក​​ចង់​គិត​គូ​លើ​ការងារ​សិល្បៈ​ ឲ្យ​បាន​ខ្លាំង​ជាង​នេះ​សិន ។ ​ពេល​ណា​លោក​រក​ឃើញ​ស្នេហ៍​ពិត ​លោក​នឹង​បង្ហាញ​ឲ្យ​ទស្សនិកជន​ដាន​ដឹង​ជា​មិន​ខាន៕​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម
អត្ថបទថ្មី