ក្បាច់​សៀក​អស្ចារ្យ​ក្នុង​ថ្ងៃ​ផ្ដាច់ព្រ័ត្ររបស់បេក្ខភាព​ AGT រូបនេះ​ ធ្វើ​ឲ្យអ្នកមើលគាំងយោបល់ស្ដូក

  • 2018-09-19 03:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​បេក្ខជន​ដែល​ចាប់​យក​វិញ្ញាសា​សៀក​ មាន​ឈ្មោះ​ Shin Lim បាន​មក​បង្ក​ឲ្យ​គ្រប់​គ្នា​បើក​ភ្នែក​ធំៗ​ជា​ថ្មី​ ក្រោយ​បង្ហាញ​សមត្ថភាព​ថ្ពិន​ភ្នែក​ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ។

Shin Lim ពិត​ជា​មិន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​ជា​អ្នក​គាំទ្រ​អស់​សង្ឃឹម​ទេ​ពេល​ឡើង​សម្ដែង​ទស្សនីយភាព​សៀក​ដ៏​អស្ចារ្យ​ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ និង​កម្រ​បាន​ឃើញ​កន្លង​មក។ ម្នាក់ៗ​ពិត​ជា​មិន​អាច​ទប់​ចិត្ត​ មិន​ឲ្យ​ភ្ញាក់​ផ្អើល​បាន​ទេ​ ពេល​ឃើញ​សមត្ថភាព​ពិសេស​ ដៃ​រហ័ស​ខ្លាំង​បែប​នេះ។ ពីមួយ​វគ្គ​ទៅ​មួយ​វគ្គ លោក​រឹត​តែ​ទាក់​បាន​ការ​ចូលចិត្ត​ពី​ទស្សនិកជន ស្របពេល​ក្បាច់​សម្ដែង​កាន់តែ​ប្លែក កម្រ​មាន​អ្នក​ធ្វើ​បាន។

ទស្សនា​វីដេអូ​ដូច​ខាងក្រោម៖

​ ក្រៅ​ពី​អ្នក​លេង​សៀក​រូបនេះ​ក៏​នៅ​មាន​ បេក្ខភាព​ចំនួន​ ៩​រូប​ផ្សេង​ទៀត​ដែរ​ ដែល​មាន​មុខ​លើ​ឆាក​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​នេះ៕

អត្ថបទ៖ យី សុធារី