ហេតុតែចង់ឃើញ សុវណ្ណាឡាង និង ជាឡាយ ថើបគ្នាម្ដងហ្វេនៗត្រដរធ្វើដំណើរមកពីជាយដែនថៃ និងឡាវ

  • 2018-09-20 07:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មិន​ធម្មតា​​​មែន​ហេតុ​តែ​ចង់​ឃើញ​ គៀត សុវណ្ណាឡាង និង លឹម ជាឡាយ ថើប​គ្នា​ធ្វើ​ឲ្យ​ហ្វេន​​មួយ​ចំនួន​​ដែល​ស្រឡាញ់​គាំទ្រ​អ្នក​ទាំង​ពីរ​​កន្លង​មក​បាន​ត្រដរ​ធ្វើ​ដំណើរ​​ចេញ​ពី​ខេត្ត​នៅ​ជាប់​ព្រំដែន​កម្ពុជា​-ថៃ​ និង​ឡាវ​ មក​រាជធានី​ភ្នំពេញ។

ស្រី​ស្អាត​ គៀត សុវណ្ណាឡាង ថា​មុន​នឹង​​បែក​ធ្លាយ​វីដេអូ​ថើប​គ្នា​យ៉ាង​ផ្អែម​ល្ហែម​ជាមួយ​កំលោះ​សង្ហា លឹម ជាឡាយ ដំបូង​ឡើយ​លេង​ល្បែង​​ ​Live តាម​ហ្វេស​ប៊ុក​ ដោយ​សន្យា​ថា ប្រសិន​បើ​មាន​អ្នក​ចូល​​​មើលការ​ Live បាន​​​ចាប់​ពី​ 3K ឡើង​អ្នក​ទាំង​ពីរ​នឹង​​ផ្ដល់​ស្នាម​ថើប​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​ដើម្បី​​ជា​ចំណង​ដៃ​ដល់​អ្នក​គាំទ្រ​ក្នុង​ថ្ងៃ​ខួប​កំណើត។

ការ​និយាយ​សន្យា​មិន​ទាន់​បាន​កន្លះ​ម៉ោង​ផង​ស្រាប់​​តែ​មាន​អ្នក​ចូល​មើល​ឡើង​ជិត​ដល់ 4K ដោយ​មិន​នឹង​ស្មាន​ដល់។ ឃើញ​ដូច្នេះ​នាង និង​ លឹម ជាឡាយ ​ក៏​បាន​ធ្វើ​តាម​ការ​សន្យា​ជាមួយ​ហ្វេន​តែ​ម្ដង​ទៅ។ ណា​មួយ​ចង់​បំពេញ​បំពេញ​ចិត្ត​ហ្វេន​ដែល​មក​ពី​ ប៉ោយប៉ែត ក្រចេះ ស្ទឹងត្រែង និង​រាជធានី​ភ្នំពេញ​ផង។

គៀត សុវណ្ណាឡាង ថា បន្ទាប់​ពី​នាង និង​ លឹម ជាឡាយ ថើប​គ្នា​​រួច​ក្នុង​ថ្ងៃ​ខួប​កំណើត​ភ្លាម​ហ្វេន​ៗ​មួយ​ចំនួន​ក៏​អស់​ចិត្ត​ហើយ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ខេត្ត​វិញ​​​ទាំង​យប់​ និង​មួយ​ចំនួន​ទៀត​​រង់ចាំ​ភ្លឺ​ឡើង​ទើប​ត្រឡប់​ទៅ​វិញ​ដោយ​ស្នាក់​នៅ​ទី​ក្រុង​ភ្នំពេញ​មួយ​យប់។

នាងថា៖" ខ្ញុំ​អរគុណ​ និង​អាណិត​ដល់​ហ្វេន​ៗ​​មួយ​ចំនួន​ដែល​គាត់​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ខេត្ត​​វិញ​ទាំង​យប់។​ ក្រោយ​ពី​បាន​ឃើញ​ខ្ញុំ និង​បង​ឡាយ​ បាន​ផ្ដល់​ស្នាម​ថើប​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​ដើម្បី​បំពេញ​ចិត្ត​គាត់"។គួរ​រម្លឹក​ថា កាល​ពី​ថ្ងៃ​ខួប​កំណើត​ លឹម ជាឡាយ និង គៀត សុវណ្ណាឡាង បាន​ថើប​គ្នា​ទៅ​វិញ​ទៅ​មក​ម្នាក់​ ២ខ្សឺត៕

ខាងក្រោមនេះសកម្មភាព ហ្វេនៗដែលស្រឡាញ់គាំទ្រអ្នកទាំងពីរ

អត្ថបទ៖ ឆុង ស៊ីណាន