ស្ងាត់ប៉ុន្មានឆ្នាំ ពេលនេះ សំ ប៉ូលីដា ឆេះដុំរឿងស្វាមីភ្ជាប់ពាក្យជាមួយស្រីក្មេង
- 2018-09-21 03:10:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ប៉ុន្មានឆ្នាំ ពេលនេះ សំ ប៉ូលីដា ឆេះដុំរឿងស្វាមីភ្ជាប់ពាក្យជាមួយស្រីក្មេង
ចន្លោះមិនឃើញ
តារាមានដើមកំណើតនៅខេត្តបាត់ដំបង អ្នកនាង សំ ប៉ូលីដា ហាក់ជួបរឿងមិនសមប្រកបក្នុងជីវិតអាពាហ៍ពិពាហ៍មិនចេះចប់មិនចេះហើយ ដោយពេលនេះស្រាប់តែលេចរឿងស្វាមីជាមន្ត្រីកងរាជអាវុធហត្ថ ទៅភ្ជាប់ពាក្យជាមួយស្រីក្មេង។
តាមរយៈបទសម្ភាសន៍ជាមួយលោក សាន្ត ប៊ុនធឿន អ្នកនាង សំ ប៉ូលីដា អតតីតារាកំប្លែងរូបនេះបានទម្លាយរឿងឈឺចាប់ក្នុងចំណងអាពាហ៍ពិពាហ៍ច្រើនរាប់មិនអស់ មានទាំងការប្រើពាក្យអសុរស រហូតដល់រឿងផិតក្បត់។
ទោះយ៉ាងណា អ្នកនាងមិនចង់រៀបរាប់ឲ្យបងប្អូនដឹងនោះទេ ព្រោះអ្នកនាងជាមនុស្សស្រលាញ់កិត្តិយស ស្រលាញ់ប្តី ចូលចិត្តទ្រាំ តែពេលនេះអ្នកនាងដល់ក ទ្រាំលែងបាន ទើបដាច់ចិត្តទម្លាយរឿងនេះប្រាប់ដល់មហាជនឲ្យបានដឹង។
តារាវ័យ៤៥ឆ្នាំរូបនេះ អះអាងថា អ្នកនាង និងស្វាមីមិនបានចុះអេតាស៊ីវនោះទេ ម្ល៉ោះហើយទើបស្វាមីងាយដោះដៃ។ ការចេញមុខពេលនេះ អ្នកនាងប្រកាសថា មិនចង់បានទ្រព្យសម្បត្តិកេរមរតកពីស្វាមីនោះទេ គឺត្រឹមសងជំងឺចិត្តនូវការលះបង់របស់អ្នកនាង កាលគ្រាក្រដែលខំច្រៀងរាំរកប្រាក់មកចិញ្ចឹមស្វាមី២ឆ្នាំ លុយឡានរបស់អ្នកនាងដែលបានលក់ចាយកាលពីរួមរស់ជាមួយគ្នាប៉ុណ្ណោះ ដើម្បីយកទៅចិញ្ចឹមកូនទាំង២។
បច្ចុប្បន្ន អ្នកនាង សំ ប៉ូលីដា និងកូនទាំងពីរ រស់នៅខេត្តបាត់ដំបងជាមួយសាច់ញាតិ ក្រោយពីស្វាមី បណ្តេញចេញពីហាង។ ម្តងម្កាលលោក អ៊ឹម ជីវ៉ា ហៅអ្នកនាងមកច្រៀងក្នុងកម្មវិធីនៅភ្នំពេញ បានប្រាក់ខ្លះៗក៏ត្រឡប់ទៅបាត់ដំបងវិញ។