Human Ken Doll ប្រកាសពីទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងប្រុសសញ្ជាតិអ៊ីតាលីម្នាក់
- 2018-09-21 03:11:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Human Ken Doll ប្រកាសពីទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងប្រុសសញ្ជាតិអ៊ីតាលីម្នាក់
ចន្លោះមិនឃើញ
តារាទូរទស្សន៍ Rodrigo Alves ដែលគ្រប់គ្នាស្គាល់ថាជា Human Ken Doll នោះ កាលពីពេលថ្មីៗនេះ លោកបានបង្ហាញពីទំនាក់ទំនងស្នេហារបស់លោកជាមួយតារាចម្រៀង និងជាគ្រូពេទ្យវះកាត់កែសម្ផស្សសញ្ជាតិអ៊ីតាលីម្នាក់ឈ្មោះថា Giancomo Milano អំឡុងពេលដើរលេងជាមួយគ្នានៅតំបន់ Milan។
ក្នុងកិច្ចសម្ភាសជាមួយ MailOnline តារាទូរទស្សន៍រូបនេះ បាននិយាយទាំងក្ដីរំភើបថា ពួកគេមានគម្រោងនឹងចេញបទចម្រៀងរួមគ្នា ហើយគ្រួសារទាំងសងខាង ក៏គាំទ្រនិងពេញចិត្តទំនាក់ទំនងស្នេហារបស់ពួកគេដែរ។
អំឡុងពេលដឹកដៃគ្នាដើរលេងតាមដងផ្លូវក្នុងតំបន់ Milan តារារូបនេះ និងគូស្នេហ៍បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាពោរពេញដោយក្ដីស្រឡាញ់ពិតៗ។ ជាងនេះទៅទៀត ពួកគេក៏បានថើបគ្នា បញ្ជាក់ក្ដីស្រឡាញ់រវាងគ្នានឹងគ្នាផងដែរ៕
ទស្សនាវីដេអូខាងក្រោម៖