ស្ងាត់ជិត១ឆ្នាំ រុន ស៊ីរ៉ា ត្រឡប់មកវិញជាមួយបទ «អ្នកចាញ់» លើកទឹកចិត្តអ្នកស្រលាញ់គេតែម្នាក់ឯង
- 2018-09-21 08:38:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ជិត១ឆ្នាំ រុន ស៊ីរ៉ា ត្រឡប់មកវិញជាមួយបទ «អ្នកចាញ់» លើកទឹកចិត្តអ្នកស្រលាញ់គេតែម្នាក់ឯង
ចន្លោះមិនឃើញ
ស្ងាត់បាត់សំឡេង តារាចម្រៀង Original Song រុន ស៊ីរ៉ា ជិត១ឆ្នាំ ដោយសាររវល់ក្នុងការសិក្សា និងសំងំសរសេរបទចម្រៀងថ្មីៗ។ ពេលនេះ បទ «អ្នកចាញ់» ក៏បានចេញផ្សាយនៅលើ page ផ្លូវការរបស់ រុន ស៊ីរ៉ា ជាមួយអត្ថន័យលួងចិត្តខ្លួនឯងជាថ្មី ដើម្បីឱ្យបាត់ខូចចិត្តបើស្រលាញ់ចំមនុស្សម្នាក់តែម្នាក់ឯង។
ស៊ី រ៉ា បានប្រាប់ថា នេះជាបទចម្រៀងដែលរូបនាងបានតែងជូនមិត្តភ័ក្ដិម្នាក់ដែលមកយំប្រាប់នាងម្នាក់ឯងអំពីការបាត់បង់ស្នេហាជាមួយបុរសម្នាក់ដែលរូបនាងស្រលាញ់ និងយកចិត្តទុកដាក់ តែទង្វើល្អរបស់នាងមិនបានផ្លាស់ប្ដូរបុរសម្នាក់នោះឱ្យត្រឡប់មកស្រលាញ់នាងវិញនោះទេ។ ដូចនេះហើយ ស៊ីរ៉ា មានតែលួងមិត្តសំណព្វចិត្តថា ឱ្យគេទៅចុះ ហើយសុខចិត្តធ្វើជាអ្នកចាញ់ក៏បាន ដើម្បីស្វែងរកអត្ថន័យជីវិតថ្មី។
ជាមួយបទចម្រៀងថ្មីនេះជាការប្រកាសត្រឡប់មកវិញនូវសំឡេងតារាចម្រៀងមុខស្ងួន រុន ស៊ីរ៉ា ផងដែរជាមួយ អាល់ប៊ុមថ្មីមួយដែលរូបនាងកំពុងរៀបចំ។ ស៊ីរ៉ា បន្តថា៖ «ហើយខ្ញុំក៏មានអារម្មណ៍ថា នឹកដល់ប្រិយមិត្ត អ្នកគាំទ្រខ្លាំងណាស់ដែរព្រោះ ខានបង្ហាញបទចម្រៀងថ្មី ព្រោះតែរវល់នឹងការបញ្ចប់ឆ្នាំសិក្សាថ្មីៗ»៕
ចង់ដឹងថាបទ «អ្នកចាញ់» មានអត្ថន័យចាក់ដោត និងលើកទឹកចិត្តយ៉ាងណា តោះទស្សនាវីដេអូ ចម្រៀងខាងក្រោម៖