​​​ស៊ឹម សុរ៉ាមភូមិ ត្រៀមវាយលុកទីផ្សារដឹកនាំសម្ដែង ក្រោមស្នាដៃអ៊ុំប្រុស ឱក សុគន្ធកញ្ញា

  • 2018-09-23 03:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​សម្ដែង ស៊ឹម សុរ៉ាមភូមិ ត្រៀម​សហការ​ជាមួយ​​ផលិតករ​បរទេស​​ដើម្បី​វាយ​លុក​ទីផ្សារ​ដឹក​នាំ​សម្ដែង។​ ក្រោយ​​ទទួល​វិញ្ញាបនបត្រ​​ វគ្គ​បណ្ដុះ​បណ្ដាល​ឯកទេស​និពន្ធ​ ដឹក​នាំ​រឿង​ ភាពយន្ត​ វីដេអូ ក្រោម​ការ​បង្ហាត់​បង្រៀន​ពី​លោក​គ្រូ​ ឱក ប៊ុនធឿន ត្រូវ​ជា​​អ៊ុំ​ប្រុស​បង្កើត​​តារា​ចម្រៀង​ ឱក សុគន្ធកញ្ញា។

សឹម សុរ៉ាមភូមិ និងលោកគ្រូ ឱក ប៊ុនធឿន អ៊ុំប្រុស ឱក សុគន្ធកញ្ញា

ស៊ឹម សុរ៉ាមភូមិ ថា មុន​ទទួល​បាន​​វិញ្ញាបនបត្រ​វគ្គ​បណ្ដុះ​បណ្ដាល​ឯកទេស​និពន្ធ ដឹកនាំ​រឿង ភាពយន្ត វីដេ នេះ​លោក​ និង​មិត្តភ័ក្ដិ​រួម​ថ្នាក់​​បាន​ និពន្ធ និង​ដឹក​នាំ​រឿង​ជាច្រើន​រឿង​ឲ្យ​​លោក​គ្រូ ឱក ប៊ុនធឿន ជា​អ្នក​វិនិច្ឆ័យ។ ឯ​ភាពយន្ត​​ចុង​ក្រោយ​ដែល​​រូប​លោក និង មិត្ត​រួម​ថ្នាក់​​មួយ​ចំនួន​ជោគ​ជ័យ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​នេះ​គឺ​រឿង"សំរាម" ។

ត្បិត​កន្លង​មក​ ស៊ឹម សុរ៉ាមភូមិ មាន​​បទពិសោធន៍​ក្នុង​ការ​ដឹក​នាំ​សម្ដែង​ក៏​ដោយ តែ​ក្រោយ​ពី​សិក្សា​វគ្គ​បណ្ដុះ​បណ្ដាល​ខាង​លើ​ កាន់​តែ​ធ្វើ​ឲ្យ​​ខ្លួន​ យល់​ច្បាស់​​ពី​បច្ចេកទេស​ក្នុង​ការ​ដឹកនាំ និង​និពន្ធ​រឿង។ ដូច្នេះ​ហើយ​​លោក សន្យា​ថា​នឹង​យក​ចំណេះ​ជំនាញ​​ទាំង​នេះ​ទៅ​សហការ​ជាមួយ​បទេស​ និង​ផលិតករ​ក្នុង​ស្រុក​​មួយ​ចំនួន​ដើម្បី​ឲ្យ​កុន​ខ្មែរ​មាន​គុណ​ភាព​ល្អ​​ ដើម្បី​ទៅ​ប្រកួត​ប្រជែង​​ទីផ្សារ​អន្តរជាតិ។

ជា​ចុង​ក្រោយ​លោក​ សឹម សុរ៉ាមភូមិ សូម​ថ្លែង​អំណរគុណ​​​ដល់​លោក​គ្រូ​សាស្ត្រាចារ្យ​ ឱក ប៊ុនធឿន ដែល​បាន​ប្រើ​ប្រាស់​ពេល​វេលា​ដ៏​មាន​តម្លៃ​ប្រឹង​ប្រែង​​បង្ហាត់​បង្រៀន​ លោក ក៏​ដូច​ជា​មិត្តភ័ក្ដិ​រួម​ថ្នាក់​ បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​ឯកទេស​និពន្ធ​ ដឹកនាំ​រឿង​ភាពយន្ត វីដេអូ៕​​

អត្ថបទ៖ ឆុង ស៊ីណាន