ស៊ូ យ៉ាទី ធ្លាប់​ជួយក្រុមឈ្នះជើងឯកលីគកម្ពុជា៤ដងហើយ​

  • 2018-09-24 06:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ទាំង​រដូវ​កាល​ឆ្នាំ​២០១៨​នេះ ​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា​ និង​ណាហ្គាវើល​ស៊ូ យ៉ាទី​ ធ្លាប់​ជួយ​ក្លឹប​ឲ្យ​​ឈ្នះ​ពាន​ជើង​ឯក​​បាល់ទាត់​ជាតិ​​ (លីគ)​៤​​ដង​ហើយ​ បន្ទាប់​ពី​រូប​គេ​ចាប់​អាជីព​អ្នក​ចាំ​ទី​នេះ​តាំង​ពី​ឆ្នាំ​២០០៦។

ស៊ូ យ៉ាទី (ឈរស្តាំ)ជាមួយ​ក្រុម​ណាហ្គាវើល

ស៊ូ យ៉ាទី​​បាន​លេង​ឲ្យ​​ក្លឹប​អាជីព​ក្រុម​បៀលប្រាយ​​កាល​ពី​ឆ្នាំ​២០០៦​ និង​​បន្ត​ចូល​រួម​ជា​មួយ​​ក្រសួង​ការពារ​ជាតិ​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣។ បន្ទាប់​មក​រូប​គេ​បាន​ចូល​រួម​ជា​មួយ​ក្លឹប​ភ្នំពេញ​ក្រោន​ពី​ឆ្នាំ​២០១៣​ដល់​២០១៥​ ហើយ​ចូល​រួម​បឹងកេត​ពី​ឆ្នាំ​​២០១៥​ដល់​ឆ្នាំ​២០១៨​ មុន​ពេល​ផ្លាស់​ទៅ​ណាហ្គាវើល​​ពាក់​កណ្តាល​រដូវ​កាល​២០១៨។

ក្នុង​រយៈ​ពេល​ខាង​លើ​ ស៊ូ យ៉ាទី​​​ធ្លាប់​ជួយ​ឲ្យ​ក្លឹប​ភ្នំពេញ​ក្រោន​​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​​១​ដង​គឺ​រដូវ​កាល​២០១៤​ និង​ជួយ​ឲ្យ​បឹងកេត​ឈ្នះ​ជើង​ឯក​លីគ​កម្ពុជា​បាន​២​ដង​គឺ​២០១៦​ និង​២០១៧​ ព្រម​ទាំង​ជួយ​ឲ្យ​ណាហ្គាវើល​ឈ្នះ​ជើង​ឯក​លីគ​២០១៨​ បើ​ទោះ​ជា​រូប​គេ​ទើប​ចូល​បាន​ពាក់​កណ្តាល​រដូវ​កាល។

ស៊ូ យ៉ាទី ពេល​នៅ​បឹងកេត

បើ​និយាយ​ពី​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​វិញ​ ស៊ូ យ៉ាទី​ ធ្លាប់​ឈ្នះ​​ពាន​អ្នក​ចាំ​ទី​ឆ្នើម​​២​ដង​គឺ​ឆ្នាំ​២០១៤​ និង​ឆ្នាំ​២០១៦​ ហើយ​ក៏​ធ្លាប់​ក្លាយ​ជា​​អ្នក​ចាំ​ទី​ល្អ​បំបផុត​ពាន​ Mekong Club Championship ២០១៥៕

អត្ថបទ៖ ជាន ចាន់រ៉ា