ឡូយម្ល៉េះ! ស្ដេចសៀកជើងឯក AGT ជាប់ជាបេក្ខភាពប្រុសស្អាតទូទាំងពិភពលោកទៀត

  • 2018-09-24 06:55:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​លេង​សៀក​ ម្ចាស់​តំណែង​កំពូល​ប្រចាំ​ឆ្នាំ​ ២០១៨​ របស់​ America's Got Talent លោក​ Shin Lim ពិត​ជា​ត្រូវ​ប៉ាន់​មិនធម្មតា​ ក្រោយ​ទទួល​ជ័យ​ជម្នះ​ពី​កម្មវិធី​កាល​ពី​សប្ដាហ៍​មុន ដោយ​លោក​មាន​ឱកាស​បាន​ចូលរួម​កម្មវិធី​ជា​ច្រើន​ ហើយ​ពេល​នេះ​ថែម​ទាំង​បាន​ជាប់​ឈ្មោះ​លើ​តារាង​បុរស​មុខ​ស្អាត​ ទាំង​ ១០០​នាក់​ជុំ​វិញ​ពិភពលោក​ទៀត។

កាល​ពី​ថ្ងៃ​ទី​ ២០​ ខែកញ្ញា​ គណនី​ Twitter របស់​ TC Candler បាន​បង្ហោះ​រូប​ប្រុសស្អាតចំនួន​ ៣​នាក់​ទៀត ដែល​ត្រូវ​បានជ្រើសជាបេក្ខភាព បុរស​មុខសង្ហាប្រចាំពិភពលោកគឺ​ Tom Hiddleston (តំណាង​ចក្រភពអង់គ្លេស) Giulio Berruti (តំណាង​អ៊ីតាលី) និង​ Shin Lim (តំណាង​កាណាដា អាមេរិក និង​សិង្ហបុរី)។

បញ្ជាក់​ដែរ​ថា​ Shin Lim គឺ​ជា​បេក្ខជន​ជយលាភី​កម្មវិធី​ America' Got Talent ឆ្នាំ ២០១៨​ រដូវកាលទី​ ១៣ ដែល​ទទួល​ជោគជ័យ​ ក្រោយ​បង្ហាញ​សមត្ថភាព​សម្ដែង​សៀក​ ដោយ​ប្រើ​សន្លឹក​បៀរ​ និង​បញ្ចេញ​ស្នៀត​ថ្ពិន​ភ្នែក​រហ័ស​ដូច​ផ្លេកបន្ទោរ អម​ជាមួយ​ទឹក​មុខ​ស៊ី​អារម្មណ៍​។ រាល់​ទស្សនីយភាព​សម្ដែង​សៀក​របស់​លោក ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ទស្សនិកជន និង​តែង​ពញ្ញាក់អារម្មណ៍គ្រប់គ្នា​គ្រប់ពេល៕

អត្ថបទ៖ យី សុធារី