Liam Payne ត្រៀមខ្លួនសម្ដែងក្នុងភាពយន្តបែបតន្ត្រីមួយពីកំពូលអ្នកដឹកនាំរឿង Steven Speilberg
- 2018-09-25 03:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liam Payne ត្រៀមខ្លួនសម្ដែងក្នុងភាពយន្តបែបតន្ត្រីមួយពីកំពូលអ្នកដឹកនាំរឿង Steven Speilberg
ចន្លោះមិនឃើញ
បន្ទាប់ពីអតីតសមាជិកក្រុមចម្រៀង One Direction, Harry Styles បង្ហាញខ្លួនក្នុងភាពយន្ត "Dunkirk” របស់អ្នកដឹកនាំរឿង Christopher Nolan ពេលនេះសមាជិកមួយរូបទៀត Liam Payne នឹងចាប់ផ្ដើមប្រឡូកក្នុងវិស័យភាពយន្តដែរហើយ។
កំពូលអ្នកដឹកនាំរឿង Steven Speilberg ល្បីឈ្មោះតាមរយៈការដឹកនាំភាពយន្តជាច្រើនដូចជា Jurassic Park និង Indiana Jones ជាដើម បានគ្រោងទាក់ទងតារាចម្រៀង Liam Payne ដើម្បីថតភាពយន្តបែបតន្ត្រី "West Side Story” ដែលនឹងជាភាពយន្តផលិតឡើងវិញពីភាពយន្តដើមបញ្ចេញឆ្នាំ ១៩៦១។ មុននឹងមានសិទ្ធិផលិតភាពយន្តនេះ Steven បានចំណាយពេលវេលាដល់ទៅ ១៥ឆ្នាំដើម្បីទទួលបានសិទ្ធិផលិត។ គម្រោងនេះនឹងអាចចាប់ផ្ដើមជាផ្លូវការនៅឆ្នាំក្រោយ។
បើតាមប្រភពមួយប្រាប់សារព័ត៌មាន The Sun បានឲ្យដឹងថា Liam ពិតជាសប្បាយរីករាយដែលបានជាប់ឈ្មោះក្នុងការជ្រើសរើសតួ ដោយខ្លួនស្ថិតនៅក្នុងគោលដៅដែលចង់បានគឺ តារាចម្រៀងប្រុសវ័យ៧១៥ទៅ២៥ឆ្នាំ អាចច្រៀងរាំនិងសម្ដែងបានល្អ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Harry Styles ក៏មានចំណាប់អារម្មណ៍ចំពោះការសម្ដែងក្នុងភាពយន្តថ្មីនេះដូចគ្នា។
ភាពយន្ត "West Side Story” ទទួលបានពានអូស្ការដល់ទៅ១០ ពេលភាពយន្តនេះទើបតែបញ្ចេញនៅឆ្នាំ ១៩៦១។ ដូច្នេះនេះអាចជាគម្រោងដ៏ល្អមួយសម្រាប់ Liam ប្រសិនជាជោគជ័យក្នុងដំណាក់កាលជ្រើសរើសតួសម្ដែង។ គូសបញ្ជាក់ដែរថាអ្នកដឹកនាំរឿង Steven Speilberg នឹងក្លាយជាផលិតករសម្រាប់ភាពយន្តដ៏ធំមួយនៅឆ្នាំក្រោយ ដែលមានចូលរួមសម្ដែងដោយតារាល្បីៗដូចជា Ian McKellen, Taylor Swift និង Jennifer Hudson ជាដើម៕